ក្រុមហ៊ុនរថយន្តចិន Aiways Automobiles កំពុងពិចារណាបោះជំហានចូលក្នុងទីផ្សារអូស្រ្តាលី និងចក្រភពអង់គ្លេសនៅឆ្នាំនេះ

[ទីផ្សារបរទស] ក្រុមហ៊ុនផលិតរថយន្ត Aiways Automobiles ដែលជាម៉ាករថយន្តរបស់ចិនដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ កំពុងពិចារណាលក់រថយន្តនៅក្នុងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស ក្នុងការពង្រឹងលើការពង្រីករថយន្តទៅកាន់ទីផ្សារបើកបរចង្កូតស្តាំ (RHD)។

បច្ចុប្បន្ន Aiways Automobiles លក់រថយន្តនៅអ៊ឺរ៉ុបតែមួយគត់គឺម៉ូឌែល U5 ជារថយន្តប្រភេទ SUV ខ្នាតកណ្តាល ទោះបីជារថយន្ត U6 coupe ត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិននាពេលថ្មីៗនេះក៏ដោយ និង​គំរូ​រថយន្ត​ម៉ូដែល U7 SUV ខ្នាត​ធំដែល​នឹង​ចេញ​លក់​នៅ​ពេល​អនាគតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Aiways U5 មានការរចនាយ៉ាងទាក់ទាញ និងទាន់សម័យដោយមានតួខ្លួនពីរពណ៌ ដំបូលខ្មៅ ប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ចង្កៀងក្រោយ LED អូសកាត់ទាំងសងខាង និងដំបូលកញ្ចក់បែប Panoramic Sunroof។

ចំពោះផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និងកៅអីខាងមុខកំដៅ Dual Zone និងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូជាដើម។

សម្រាប់រថយន្ត ​Aiways U5 ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយទំហំ ៦៣​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៥ វិនាទី ប្រព័ន្ធបើកបរវិលកង់ទាំងអស់។ បន្ថែមពីនេះ  Aiways U5 គឺជាម៉ូដែលខ្ពស់បំផុតប្រភេទ SUV ខ្នាតកណ្តាលនៅអឺរ៉ុប មានតម្លៃលក់ចាប់ពី ៣៧ ៨៣៩ ដុល្លារ ជាមួយនឹងតម្លៃក្នុងប្រទេសអូស្ត្រាលីអាចខ្ពស់រហូតដល់ ៥២ ១០៦​ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម