ក្រុមហ៊ុន Daimler នឹងកែឈ្មោះទៅជា Mercedes-Benz នៅសប្ដាហ៍ក្រោយនេះ

[ទីផ្សារបរទេស] កាលពីខែតុលាឆ្នាំកន្លងទៅ ក្រុមហ៊ុន Daimler AG បានធ្វើសេចក្ដីប្រកាសអំពីផែនការនៃការផ្លាស់ប្ដូរឈ្មោះ ដែលនឹងជាការផ្លាស់ប្ដូរធំមួយសម្រាប់ម៉ាកសញ្ញាដែលមានអាយុកាលរយឆ្នាំនេះ។

ម្ចាស់ភាគហ៊ុនបានសម្រេចចិត្តបោះឆ្នោតក្នុងការប្ដូរឈ្មោះ Daimler AG ទៅជា Mercedes-Benz Group AG វិញ ដោយក្នុងនោះមានម៉ាកសញ្ញាចំនួនបួនរួមមាន Mercedes-Benz, Mercedes-AMG, Mercedes-Maybach និង Mercedes-EQ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្ដូរឈ្មោះនេះនឹងធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះហើយ ដែលគោលបំណងធំគឺដើម្បី​បង្កើនតម្លៃរបស់ក្រុមហ៊ុនលើទីផ្សារ។

ត្បិតថាក្រុមហ៊ុនមិនបានប្រាប់អំពីគោលដៅនៃតម្លៃទីផ្សារដែលខ្លួនចង់បាន ប៉ុន្តែពេលនេះក្រុមហ៊ុន Daimler AG មានតម្លៃប្រមាណ ៨៥,៧ពាន់លានដុល្លារ លើទីផ្សារ។ សប្ដាហ៍ក្រោយគេនឹងដឹងថាតម្លៃនេះនឹងកើនឡើងឬយ៉ាងណា ក្រោយឈ្មោះត្រូវបានផ្លាស់ប្ដូរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម