Ford នឹងពិន័យអ្នកចែកចាយណាដែលដំឡើងតម្លៃ F-150 Lightning ដើម្បីយកចំណេញ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងបង្កើតវិធានការដើម្បីទប់ស្កាត់អ្នកចែកចាយពីការឡើងថ្លៃ F-150 Lightning និងការពារអ្នកទិញមិនអាចយកចំនេញពីរថយន្តភីកអាប់អគ្គិសនីភ្លាមៗបន្ទាប់ពីដឹកជញ្ជូន។ ក្រុមហ៊ុនបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រទាំងនេះនៅក្នុងអ៊ីមែលផ្ញើទៅកាន់កន្លែងតាំងបង្ហាញដែលបង្ហោះដោយ F150Gen14 Forum ។

យោងតាមឯកសារបានបើកបានបង្ហាញថា វាបានទទួលការយកចិត្តទុកដាក់របស់យើង ដែលចំនួនអ្នកចែកចាយមួយចំនួនកំពុងធ្វើអន្តរកម្មជាមួយអតិថិជនក្នុងលក្ខណៈដែលជះឥទ្ធិពលផលអវិជ្ជមានដល់ការពេញចិត្តរបស់អតិថិជន និងធ្វើឱ្យខូចម៉ាកយីហោរថយន្ត Ford Motor Company និងកេរ្តិ៍ឈ្មោះអ្នកចែកចាយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើក្រុមហ៊ុន Ford កំណត់ថាអ្នកចែកចាយកំពុងតែធ្វើការអនុវត្តលើរឿងទាំងនេះ ក្រុមហ៊ុនផលិតរថយន្តរក្សាសិទ្ធិក្នុងការចែកចាួ Lightnings នៅកន្លែងដាក់តាំងបង្ហាញទៅកាន់ទីតាំងផ្សេងទៀតសម្រាប់ម៉ូដែលឆ្នាំ២០២២។ នោះ​នឹង​ជា​ការ​ពិន័យ​ធ្ងន់ធ្ងរ​សម្រាប់​ម៉ូដែល​ដែល​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​ប្រជាប្រិយភាព។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Ford ផ្តល់ឲ្យអ្នកចែកចាយនៅជម្រើសដើម្បីឱ្យអ្នកទិញ Lightning ចុះហត្ថលេខាលើកិច្ចសន្យាដែលការពារពួកគេមិនឲ្យលក់រថយន្តភីកអាប់រយៈពេលមួយឆ្នាំបន្ទាប់ពីការដឹកជញ្ជូន។ តាមការយល់ឃើញ យុទ្ធសាស្រ្តនេះអាចផ្តល់កន្លែងតាំងបង្ហាញនៅការលើកទឹកចិត្តមួយមិនឲ្យបន្ថែមការកែសម្រួលទីផ្សារ Lightning ទេ ពីព្រោះមិនមានការព្រួយបារម្ភអំពីម្ចាស់ភីកអាប់ថ្មីប្រើប្រាស់ដើម្បីរកប្រាក់ចំណេញបានភ្លាមៗនោះទេ។

គួរកត់សម្គាល់ថាកិច្ចសន្យានេះគឺជម្រើសសម្រាប់អ្នកចែកចាយផ្តល់ជូន មិនមែនជាកាតព្វកិច្ចទេ។ បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនFord បាននិយាយថា តម្រូវការបែបនេះគឺរវាងអ្នកចែកចាយ និងអតិថិជនរបស់ពួកគេ ដោយអាស្រ័យលើអ្នកចែកចាយក្នុងការសម្រេចចិត្តប្រើប្រាស់វា និងពិគ្រោះយោបល់ជាមួយច្បាប់ក្នុងតំបន់នៅក្នុងរដ្ឋដែលពួកគេប្រតិបត្តិការ ប្រសិនបើពួកគេជ្រើសរើសធ្វើដូច្នេះ ។

ថ្មីៗ​នេះ ក្រុមហ៊ុន Ford បាន​ប្រកាស​ពី​គម្រោង​បង្កើន​ផលិតកម្ម Lightning ដោយសារ​តែ​តម្រូវការ​រថយន្ត​ភីកអាប់អគ្គិសនីនេះ ដោយមកដល់កន្លែងតាំងបង្ហាញនានិទាឃរដូវនេះ ជាមួយជម្រើសពេញលេញអាចមានតម្លៃ ៩៧,២៤៩ ដុល្លារ​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម