ក្រុមហ៊ុន Ford ចាប់ផ្តើមប្រកាសរថយន្ត Ranger ឆ្នាំ ២០២០ ហើយ ចាំមើលមានអ្វីប្លែក?

នៅថ្ងៃនេះ ក្រុមហ៊ុនផ្លូវការរបស់ Ford បានប្រកាសលក់រថយន្ត Ford Ranger ស៊េរី ២០២០ ជាមួយតម្លៃនៅដដែល ដូចនឹងឆ្នាំ ២០១៩។ ចាំមើលថា នឹងមានអ្វីផ្លាស់ប្តូរ! ខណៈដែលសព្វថ្ងៃយើងសង្កេតឃើញថា រថយន្តប្រភេទ ពីរបាំង មានការនិយមជិៈយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា។ បើយើងមើលពីសន្ទុះ យើងឃើញថា មានតែរថយន្ត ២ ម៉ូដែលប៉ុណ្ណោះ ដែលការគាំទ្រ និងជិៈនៅលើដងផ្លូវច្រើនជាងគេ ដូចជា៖ Hilux Revo របស់តូយ៉ូតា និង Ford Ranger នេះផ្ទាល់។ អត្ថបទបន្ទាប់ ខេមបូអូតូនឹងធ្វើការសិក្សា លើការប្រៀបធៀបរថយន្ត ទាំង ២ម៉ូដែលនេះផងដែរ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?

គួររំលឹកផងដែរថា ក្រុមហ៊ុនតូយ៉ូតា បានប្រកាសម៉ូដែលថ្មី ២០២០ ជាមួយនឹងការបន្ថែមម៉ាស៊ីនត្រជាក់ក្រោយផងដែរ ដោយរក្សាតម្លៃនៅដ៏ដែល។ អ្វីដែលក្រុមការងារកំពុងរង់ចាំនោះ ថាតើនឹងមានអ្វីផ្លាស់ប្តូរសម្រាប់ការប្រកាសម៉ូដែល ២០២០ នៃរថយន្ត Ford Ranger។ អ្វីដែលដូចគ្នា គឺក្រុមហ៊ុនទាំង ២ នៅរក្សាតម្លៃដ៏ដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំភ្លេចរង់ចាំ អត្ថបទបន្ទាប់!

ផ្ទាំងផ្សាយពាណិជ្ជកម្ម