ក្រុមហ៊ុន GAC កំណត់យកប្រទេសប្រេសុីលជាគោលដៅធំក្នុងការពង្រីកការលក់នៅតំបន់អាមេរិកឡាទីន

[បរទេស] ក្រុមហ៊ុន GAC បានចាប់ផ្ដើមជាផ្លូវការនូវផែនការ (Brazil Action Plan) របស់ខ្លួននៅទីក្រុង São Paulo ប្រទេសប្រេស៊ីល ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសកលភាវូបនីយកម្ម “One GAC 2.0” របស់ខ្លួន។

GAC Launched Localization Initiative in Brazil, Debuts Five Core Models in the Brazilian Market. | | news-journal.comបន្ថែមពីការដាក់ចេញនូវយុទ្ធសាស្រ្ដថ្មីនេះ ពួកគេក៏បានដាក់លក់រថយន្ដចំនួន ៥ម៉ូឌែលទៀតរួមមាន Aion V, Aion Y, Hyptec HT, Trumpchi GS4, និង Aion ES ។ គិតមកទល់ពេលនេះក្រុមហ៊ុន GAC មានសាខាលក់រថយន្តចំនួន ៣៣កន្លែង នៅក្នុងប្រទេសប្រេស៊ីល ជាមួយនឹងអត្រាគ្របដណ្ដប់ទីផ្សារជាង ៩៥% នេះបើយោងតាមការអះអាងរបស់ក្រុមហ៊ុន។ កាលពីឆ្នាំមុន ក្រុមហ៊ុន GAC បានចាប់ផ្តើមយុទ្ធនាការ “Panyu Action” រយៈពេលបីឆ្នាំរបស់ខ្លួន ដោយកំណត់គោលដៅនាំចេញរថយន្តចំនួន ៥០០ ០០០ គ្រឿងទៅកាន់ ១០០ប្រទេស និងតំបន់ជុំវិញពិភពលោកត្រឹមឆ្នាំ ២០២៧។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន GAC បានលក់រថយន្តនៅក្រៅប្រទេសបានជាង ១០០.០០០ គ្រឿងជាលើកដំបូង ជាការកើនឡើង ៩២.៣% ធៀបនឹងឆ្នាំមុន។

យោងតាមលោក Wei Haigang អគ្គនាយកក្រុមហ៊ុន GAC International បានឲ្យដឹងថា ប្រទេសប្រេស៊ីលគឺជាទីផ្សាររថយន្តធំជាងគេទីប្រាំមួយរបស់ពិភពលោក វាជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាមេរិកឡាទីន និងជាទីតាំងសំខាន់សម្រាប់ទីផ្សារអាមេរិកឡាទីន។ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ការលក់រថយន្តអគ្គិសនីបានកើនឡើង ៣៧.៤% ធៀបនឹងឆ្នាំមុន ដល់ ៧០.៤៥០ គ្រឿង នេះបើយោងតាមសមាគមអ្នកផលិតរថយន្តប្រេស៊ីល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC activated "Brazil Action Plan" and launched five models: Aion V, Aion Y, Hyptec HT, Trumpchi GS4, Aion ESក្រុមហ៊ុន GAC មានគម្រោងកំណត់យកប្រទេសប្រេស៊ីល ជាមូលដ្ឋានស្នូលសម្រាប់ទីផ្សារអាមេរិកឡាទីន ហើយរំពឹងថាការលក់នៅក្នុងប្រទេសប្រេស៊ីលនឹងឈានដល់ ១០០ ០០០ គ្រឿងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ កាលពីថ្ងៃទី ២៤ ខែឧសភា កន្លងទៅនេះ ក្រុមហ៊ុន GAC ក៏បានប្រកាសពីផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមសាងសង់រោងចក្រក្នុងស្រុកត្រឹមដំណាច់ឆ្នាំ ២០២៦ និងសម្រេចបាននូវការផលិតក្នុងស្រុកសម្រាប់ម៉ូដែលមួយចំនួននៅក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម