ក្រុមហ៊ុន GAC បានទម្លាយរូបភាពរថយន្ត SUV Off-road ម៉ូឌែលថ្មីដំណើរដោយប្រព័ន្ធថាមពលសាំងលាយអគ្គិសនី PHEV

ក្រុមហ៊ុនផលិតរថយន្ត GAC Trumpchi ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ប្រទេសចិន បានបញ្ចេញរូបភាពរថយន្ត SUV Off-road ម៉ូឌែលថ្មីបំពាក់ដោយប្រព័ន្ធថាមពលសាំងលាតអគ្គិសនី (Plug-in Hybrid) និងប្រើប្រាស់បច្ចេកវិទ្យាគ្រោងឆ្អឹងឌីជីថល។ រថយន្តនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំង (Beijing Auto Show) នាចុងខែមេសានេះ ដើម្បីប្រកួតប្រជែងជាមួយរថយន្ដ SUV Off-road របស់ក្រុមហ៊ុន GWM (Great Wall Motor) និង BYD។

សម្រាប់ GAC Trumpchi គឺជាម៉ាករថយន្តគ្រួសារ ដែលបានដាក់សម្ពោធជាផ្លូវការក្នុងឆ្នាំ ២០១០។ ខ្សែស្រឡាយផលិតផលរបស់នេះរួមមានទាំងរថយន្តប្រើម៉ាស៊ីនសាំង និងរថយន្តកូនកាត់ប្រើសាំងលាយអគ្គិសនី (Plug-in Hybrid) នៅក្នុងប្រទេសចិន។ ពួកគេលក់ចែកចាយម៉ាកយីហោរថយន្ដនេះនៅទូទាំងសកលលោកក្រោមម៉ាក GAC ដោយមិនមានភ្ជាប់ឈ្មោះ Trumpchi នោះទេ។ យោងតាមទិន្នន័យពី China EV DataTracker ម៉ាកយីហោរថយន្តនេះបានប្រគល់រថយន្តចំនួន ៣៩ ៣៩១គ្រឿង ក្នុងទីផ្សារក្នុងស្រុក ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦។ នៅដើមខែមេសានេះ GAC បានបញ្ចេញរូបភាព និងវីដេអូផ្លូវការនៃរថយន្ត Off-road ស៊េរីថ្មីបំផុតរបស់ខ្លួន នៅក្នុងគណនី Weibo ផ្លូវការ។

ម៉ូឌែលថ្មីចុងក្រោយបង្អស់របស់ GAC Trumpchi ត្រូវបានគេស្គាល់ក្រោមលេខកូដសម្គាល់ (Codename) ថា T75។ វាមានរូបរាងតួខ្លួនបែបប្រអប់ (Boxy) ដំបូលរាបស្មើ កញ្ចក់មើលក្រោយចំហៀងមានទំហំធំ និងដៃទ្វាររចនាបែបលឹបពាក់កណ្តាល។ បន្ថែមពីនេះក៏មានកង់សារគួត្រូវបានបំពាក់នៅលើទ្វារក្រោយ រចនាជាមួយការបើកបែបចំហៀង។

Chinese GAC teases the new off-road SUV with PHEV system rear យោងតាមមន្ត្រីជាន់ខ្ពស់របស់ GAC បានបង្ហើបថា រថយន្តនេះត្រូវបានដាក់គោលដៅជាប្រភេទរថយន្ត Off-road ដែលមានសមត្ថភាពខ្ពស់ ជាមួយនឹងប្រព័ន្ធថាមពលកូនកាត់ (Plug-in Hybrid និងបានបំពាក់នូវគ្រោងឆ្អឹងឌីជីថល។ ទោះបីជាខាងក្រុមហ៊ុនមិនទាន់បានពន្យល់លម្អិតពីពាក្យបច្ចេកទេសនេះក៏ដោយ ប៉ុន្តែជាទូទៅវាមានន័យថា រថយន្តនោះប្រើប្រាស់បច្ចេកវិទ្យាដូចជា Steer-by-wire (បញ្ជាចង្កូតតាមខ្សែសញ្ញាអគ្គិសនី) និង Brake-by-wire (ប្រព័ន្ធហ្វ្រាំងអគ្គិសនី)។ បច្ចេកវិទ្យាហ្វ្រាំងបែបអេឡិចត្រូនិក (Electromechanical braking) កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន ក្នុងនោះត្រូវបានប្រើប្រាស់លើរថយន្ដ Exeed EX7 និង Li Auto L9 Livis ជាក្រុមហ៊ុនដំបូងគេដែលបានយកមកប្រើប្រាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាយមកមើលរថយន្ត Off-road ស៊េរីថ្មីរបស់ GAC នេះ ធ្លាប់បានបញ្ចប់ការធ្វើតេស្តក្នុងអាកាសធាតុត្រជាក់ខ្លាំងនៅទីក្រុង Yakeshi តំបន់ស្វយ័ត Inner Mongolia រួចរាល់ហើយ។ ទីនោះត្រូវបានគេស្គាល់ថាជាកន្លែងដែលត្រជាក់បំផុតមួយក្នុងប្រទេសចិន មានសីតុណ្ហភាពធ្លាក់ចុះក្រោម -30°C។ នៅក្នុងវីដេអូតេស្ត រថយន្តថ្មីនេះបានបើកបរឡើងលើចំណោតទឹកកកដែលមានកម្រិតជម្រាល 30% (ប្រហែល 16.7 ដឺក្រេ)។ លើសពីនេះ វាក៏ត្រូវបានគេដឹងថាមានបំពាក់នូវប្រព័ន្ធបូមខ្យល់ផងដែរ។

ទោះបីជារថយន្តនេះត្រូវបានបិទបាំងដោយឈុតផ្ទាំងក្រណាត់ក៏ដោយ ប៉ុន្តែអ្វីដែលត្រូវបានប្រទះឃើញគឺរថយន្ដនេះមានបំពាក់ជាមួយ LiDAR នៅលើដំបូល។  បន្ថែមពីនេះ LiDAR ទំនងជាផលិតជាការផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei ព្រោះកន្លងមក GAC ធ្លាប់បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដើម្បីបង្កើតម៉ាករថយន្តថ្មីដែលមានឈ្មោះថា Aistaland៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម