ក្រុមហ៊ុន Geely ចាប់ដៃគ្នាជាមួយ Volvo បង្កើតមជ្ឈមណ្ឌល​តេស្ត​សុវត្ថិភាព​ដ៏​ធំ​បំផុត​របស់​ពិភពលោកតម្លៃជិត ៣០០លានដុល្លារ

ក្រុមហ៊ុន​រថយន្ត​យក្ស​របស់​ចិន Geely Auto Group បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​សុវត្ថិភាពរបស់​ខ្លួន​នៅ​ទីក្រុង Hangzhou Bay ខេត្ត Zhejiang ប្រទេស​ចិន ​ជា​កន្លែង​តេស្ត​សុវត្ថិភាព​យានយន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក។

មជ្ឈមណ្ឌល​នេះ​ទទួល​បានធនធានមនុស្ស​មាន​ជំនាញលើផ្នែក​សុវត្ថិភាព​របស់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ Volvo របស់ Geely តំណាង​ឲ្យ​ការ​វិនិយោគ​ជាង ២ពាន់​លាន​យ៉ន់ ឬស្មើនិងប្រមាណ ២៩០លាន​ដុល្លារ​និង​បាន​បង្កើត​កំណត់ត្រា​ពិភពលោក Guinness World Records ថ្មី​ចំនួនប្រាំ។

ទីតាំង​ទំហំ ៤៥ ០០០ ម៉ែត្រការ៉េ នេះ​បាន​ពង្រីក​គោលគំនិត​សុវត្ថិភាព​រថយន្ត​បែប​ប្រពៃណី ដោយ​បញ្ចូល​សមត្ថភាព​តេស្ត​ដ៏​ទូលំទូលាយ មិនមែន​ត្រឹមតែ​សម្រាប់​ការ​ការពារ​ការ​បុក​ទង្គិច​ដោយ​រូបវន្ត (physical crash protection) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងបញ្ចូល​ការតេស្ដ​កំពុង​លេច​ឡើង​ដូចជា ប្រព័ន្ធសុវត្ថិភាពតាម​ប្រព័ន្ធ​អ៊ីនធឺណិត (cybersecurity), ការ​ការពារ​ឯកជនភាព​ទិន្នន័យ (data privacy), និង ការ​ការពារ​សុខភាព (health protection) ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុច​នេះ​ឆ្លុះបញ្ចាំង​ពី​ក្របខ័ណ្ឌនៃការធ្វើតេស្ដ “Comprehensive Safety 2.0” របស់ Geely ដែល​មាន​គោលដៅ “គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត (zero casualties), គ្មាន​គ្រោះថ្នាក់​ដល់​សុខភាព (zero health hazards), គ្មាន​ការ​បាត់បង់​ទ្រព្យសម្បត្តិ (zero property losses), និង គ្មាន​ការ​លេច​ធ្លាយ​ឯកជនភាព (zero privacy leaks)”។

Lynk & Co 900 passes the double crash test on third row safetyដើម្បី​បង្ហាញ​សមត្ថភាព​របស់​មជ្ឈមណ្ឌល Geely បាន​ធ្វើតេស្ត​បុក​ទង្គិច​ផ្ទាល់​លើ​រថយន្ត Lynk & Co 900 ពីរ​គ្រឿង​ក្នុង​អំឡុង​ពិធី​សម្ពោធ។ មជ្ឈមណ្ឌល​នេះ​មាន​មន្ទីរពិសោធន៍​ឯកទេស​ជាច្រើន រួម​មាន មន្ទីរពិសោធន៍​សម្រាប់​ការ​ផ្ទៀងផ្ទាត់​ប្រព័ន្ធជំនួយ​ការ​បើកបរ (assisted driving simulation verification labs), ការ​តេស្ត​ការពារ​អ្នក​ថ្មើរជើង (pedestrian protection testing), និង​ការ​តេស្ត​សុវត្ថិភាពលើ​បណ្តាញ​យានយន្ត (vehicle network security testing)។

Geely's Li Shufu in fundraising blitz to expand auto empire - Automotive  Newsក្រឡេកថយក្រោមបន្ថិចនៅ​ឆ្នាំ ២០០២ ក្រុមហ៊ុន Geely បាន​ផលិត​រថយន្ត​ដំបូង​របស់​ខ្លួន។ នៅ​ឆ្នាំ​ដដែល​នោះ ស្ថាបនិក​របស់​ក្រុមហ៊ុន គឺ​លោក Li Shufu បាន​បង្ហាញ​នូវ​មហិច្ឆតា​របស់​លោក​ក្នុង​ការ​ទិញ​យក​ក្រុមហ៊ុន Volvo ពី​ក្រុមហ៊ុន Ford។ នៅ​ឆ្នាំ ២០០៥ ក្រុមហ៊ុន Geely Automobile បាន​ដាក់​តាំង​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ត Frankfurt Motor Show ប៉ុន្តែ​ពាក្យស្នើសុំ​ទិដ្ឋាការ​ដំបូង​របស់​លោក Li Shufu ត្រូវ​បាន​បដិសេធ​ក្នុង​អំឡុង​ពេល​សម្ភាសន៍។ មន្ត្រី​ទិដ្ឋាការ​អាល្លឺម៉ង់​ប្រហែល​ជា​មិន​បាន​នឹក​ស្មាន​ដល់​ថា ត្រឹមតែ ប្រាំ​ឆ្នាំ ក្រោយ​មក ក្រុមហ៊ុន​រថយន្ត​ចិន​ដែល​មិនសូវ​ល្បី​ឈ្មោះ​នេះ នឹង​បន្ត​ទិញ​យក​ក្រុមហ៊ុន Volvo បាន​ដោយ​ជោគជ័យ​នោះ​ឡើយ។

ក្រោម​កម្មសិទ្ធិ​របស់ Geely ក្រុមហ៊ុន Volvo បាន​រីកចម្រើន​ដោយ​ជោគជ័យ​ជាង​សម័យកាល​ដែល​នៅ​ក្រោម​ក្រុមហ៊ុន Ford។ ដោយ​ទទួលស្គាល់​នូវ​ជំនាញ​ល្បីល្បាញ​របស់ Volvo លើ​ផ្នែក​សុវត្ថិភាព លោក Li Shufu បាន​ស្នើ​សុំ​ជំនួយ​ពី Volvo ក្នុង​ការ​រចនា​ហើយចូលអភិវឌ្ឍលើ​​មជ្ឈមណ្ឌល​តេស្ត​សុវត្ថិភាព​យានយន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោករួមគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម