ក្រុមហ៊ុន GWM ដាក់បង្ហាញរថយន្តស្ព័រលំដាប់កំពូល ត្រៀមប្រជែងជាមួយរថយន្ដ Yangwang U9

លោក Wei Jianjun ប្រធានក្រុមហ៊ុន Great Wall Motor (GWM) បានចែករំលែករូបភាពរថយន្តស្ព័រដំបូងបង្អស់របស់ខ្លួនក្រុមហ៊ុននៅក្នុងប្រទេសចិន។ រថយន្ដនេះនឹងប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ដំណើរការដោយម៉ាស៊ីន V8 ចំណុះ 4.0 លីត្រ បង្កើតដោយក្រុមហ៊ុនផ្ទាល់។ សម្រាប់ម៉ូឌែលនេះនឹងក្លាយជាគូប្រជែងរបស់រថយន្ដ BYD Yangwang U9 ដែលបានដាក់លក់ក្នុងតម្លៃ​ជាមួយតម្លៃ ១៤មុឺន ដល់ ២០មុឺនដុល្លារ។

With New Production Base Settled in Jingmen, GWM Expands Its Global Production-GWM News-GWMក្រុមហ៊ុន Great Wall Motor (GWM) ត្រូវបានគេរាយការណ៍ថាកំពុងសម្ងំបង្កើតរថយន្តស្ព័ររបស់ខ្លួនតាំងពីឆ្នាំ ២០២១ មកម្ល៉េះ។ កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ នាយកប្រតិបត្តិ GWM បានចូលរួមកិច្ចប្រជុំទូទៅ និងបានចាប់ផ្តើមការអភិវឌ្ឍឯករាជ្យនៃម៉ាកយីហោប្រណីតថ្មីមួយដែលមានឈ្មោះកូដ “BG” ។ ក្នុងខែដដែលនោះ ពាណិជ្ជសញ្ញាថ្មីរបស់ GWM “自信汽车” (Zixin Qiche, Confidence Auto) ត្រូវបានបោះពុម្ពផ្សាយដោយរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិចិន (CNIPA)។

ក្នុងខែមេសា ឆ្នាំ ២០២៥ លោកស្រី Wu Huixiao ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Great Wall Motor បានបញ្ជាក់ថា ក្រុមហ៊ុនបាននិងកំពុងសិក្សាបង្កើតរថយន្តស្ព័រអស់រយៈពេលប្រាំឆ្នាំជាប់គ្នា។ ហើយនៅថ្ងៃទី ២៣ ខែកក្កដា ប្រធាន GWM លោក Wei Jianjun បានចែករំលែករូបភាពគំរូដំបូងនៃរថយន្តស្ព័រដំបូងរបស់ក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM teases its first supercar in China to rival BYD's Yangwangពីមុនមក ក្រុមហ៊ុន GWM ធ្លាប់បាននិយាយថា រថយន្តស្ព័ររបស់ខ្លួននឹងប្រើប្រាស់ម៉ាស៊ីន V8 ចំណុះ 4.0 លីត្រ ដែលក្រុមហ៊ុនបានបង្កើតដោយខ្លួនឯង។ ក្រុមហ៊ុន Great Wall Motor បានចេញផ្សាយជាផ្លូវការនូវម៉ាស៊ីនចំហេះខាងក្នុង (ICE) នេះនៅឯពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥ កាលពីខែមេសា យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិតបន្ថែមអំពីលក្ខណៈបច្ចេកទេសរបស់វាទេ។

BYD's YangWang U9 dancing supercar revealed new specsរថយន្តស្ព័រដំបូងបង្អស់របស់ GWM បង្កើតមកដើម្បីប្រជែងជាមួយ រថយន្តស្ព័រអគ្គិសនី Yangwang U9 របស់ក្រុមហ៊ុន BYD ។ រថយន្ដ Yangwang U9 ដំណើរដោយម៉ូទ័រអគ្គិសនីចំនួនបួន អាចផលិយកម្លាំងបាន ១ ២៨៧ សេះ និងកម្លាំងបង្វិល ១ ៦៨០ ញូវតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម