ក្រុមហ៊ុន Hyundai បានបញ្ចេញរថយន្ត Kona N ស៊េរីថ្មីឆ្នាំ២០២២ កាលពីដើមឆ្នាំ ឥលូវនេះបានប្រកាសតម្លៃនៅទីផ្សារអាមេរិកជាមួយតម្លៃចាប់ពី ៣៥,៤២៥ ដុល្លារ បូករួម ១,២២៥ ដុល្លារសម្រាប់ថ្លៃដឹកជញ្ចូន។
រថយន្តប្រភេទ Crossover នេះមានជម្រើសម៉ាស៊ីនមួយប្រភេទ Turbocharged ចំណុះ ២.០ លីត្រ ៤ ស៊ីឡាំង អាចបង្កើតកម្លាំងបាន ២៧៦ សេះ និង កម្លាំងរមួល ៣៩២ ញ៉ូតុនម៉ែត្រ និងអាចបង្កើតកម្លាំងបានដល់ ២៨៦ សេះ ដោយប្រើមុខងារ N Grin Shift function ។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ទៅនឹងប្រអប់លេខ ៨ វគ្គ Dual-clutch បញ្ចូនថាមពលទៅកង់មុខតាមរយះប្រព័ន្ធអេឡិចត្រូនិច Limited-slip differential ការដំឡើងនេះអាចឲ្យម៉ូដែលនេះបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ ៥.៥ វិនាទី ប៉ុណ្ណោះ។
ម៉ូដែលនេះរចនាថ្មីក្នុងការជួយលើប្រព័ន្ធ Aerodynamic ជាមួយនឹង Bodykit និងមានថាសកង់ទំហំ ១៧ អ៊ីញ ចំណែកប៉ាណាខាងមុខមានរាងជាសំណាញ់ កញ្ចក់ខ្មៅរលោង និងមានស្លាបខាងក្រោយផងដែរ។
ផ្នែកខាងមុខមានកៅអីស្បែកភ្ជាប់ដោយមុខងារកម្តៅ ជាមួយចង្កូតអេឡិចត្រូនិច ខណៈរថយន្តនេះបានបំពាក់កុងទ័រ Digital ទំហំ ១០,២៥ អ៊ីញ និង អេក្រង់ព័ត៌មានកម្សាន្ត ទំហំ ១០,២៥ អ៊ិញ ឧបករណ៏បំពងសំឡេងដ៏ប្រណិត ៨ ចំនុចប្រភេទ Harman Kardon និងកន្លែងសាកថ្មឥតខ្សែផងដេរ។
ម៉ូដែល Kona N ស៊េរីថ្មីឆ្នាំ២០២២ បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបជាច្រើនប្រភេទដូចជា Blind-Spot Collision Avoidance Assist, Forward Collision-Avoidance assist, Rear Cross-Traffic collision Avoidance assist, Lane Keeping Assist, Lane Following Assist, High Beam Assist, Rear Occupant Alert និង Safe Exit Warning ផងដែរ៕