ក្រុមហ៊ុន Jeep បានសម្រេចចិត្តបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានសម្រេចចិត្តបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន។ ក្នុងនោះ នាយកប្រតិបត្តិ Stellantis លោក Carlos Tavares បានប្រាប់ថាដោយសារការជ្រៀតជ្រែកនយោបាយក្នុងស្រុកដែលជាហេតុផលមួយសម្រាប់ការសម្រេចចិត្តនេះ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលការផលិតនៅក្នុងប្រទេសនេះបានកំពុងបញ្ចប់នោះ Jeep នឹងបន្តផ្គត់ផ្គង់អ្នកចែកចាយជាមួយនឹងរថយន្តទៅតាមម៉ូឌែលផ្សេងៗ។

ការ​លក់​រថយន្ត​ម៉ាក​នេះមានការ​​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ចិន។ ក្នុងនោះ ការ​លក់​រថយន្ត​ផលិត​ក្នុង​ស្រុក និង​ម៉ូដែល​កំពុង​កើន​ឡើង ខណៈ​រថយន្ត​ម៉ាក​អាមេរិក និង​អាល្លឺម៉ង់ កំពុង​មានការ​លក់​ធ្លាក់​ចុះ សូម្បីតែម៉ាកជប៉ុនក៏ឃើញការលក់រថយន្តថ្មីធ្លាក់ចុះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ភាពតានតឹងផ្នែកនយោបាយកើនឡើងបានធ្វើឲ្យក្រុមហ៊ុន Stellantis និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតមានការព្រួយបារម្ភអំពីទណ្ឌកម្មសេដ្ឋកិច្ចដែលអាចរំខានដល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Renault ត្រូវបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែន ដែលនៅទីបំផុតបានបណ្តាលឲ្យក្រុមហ៊ុន Renault លក់ភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងក្រុមហ៊ុន Renault Russia ហើយនេះគឺជាអ្វីដែល Jeep សង្ឃឹមថានឹងជៀសវាង។

គួរឲ្យដឹងដែរថា ការបិទរោងចក្រតែមួយគត់របស់ Jeep បានបញ្ចប់កិច្ចព្រមព្រៀងផលិតរយៈពេល ១២ ឆ្នាំជាមួយក្រុមហ៊ុន Guangzhou Automobile Group ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន។

ការព្រួយបារម្ភអំពីភាពជោគជ័យនៃការលក់នៅក្នុងប្រទេសចិន បង្ហាញពីការសម្រេចចិត្តរបស់ Stellantis ក្នុងការបញ្ឈប់ការផលិតរថយន្ត Jeep ហើយនៅឆ្នាំ ២០២០ នៅពេលដែល PSA Group និង Fiat Chrysler Automobiles បានចរចារការរួមបញ្ចូលគ្នារបស់ពួកគេ មានការព្រួយបារម្ភអំពីដំណើរការរបស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរនៅក្នុងប្រទេសផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម