រថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២២ កំពុងត្រូវបានហៅមកវិញនៅសហរដ្ឋអាមរិក ដោយសារតែបញ្ហាទា្វរូតចំហៀងអ្នកដំណើរ។
ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារតែ ជ័រផ្លាស្ទិចនៅខាងក្នុង Actuator នៃប្រព័ន្ធបញ្ជាពីចម្ងាយរបស់ទ្វារូតជំហៀង អាចត្រូវបានផលិតខុសបច្ចេកទេសពីអ្នកផ្គត់ផ្គង់ ដែលអាចមិនជាប់គន្លឹះ ដោយអាចបើកឡើងពេលកំពុងបើកបរ។
ខណៈពេលទ្វាអាចបើកឡើង ក្រុមហ៊ុនសម្គាល់ថានឹងមានសំឡេងរោទិ៍ចំនួន៤ នឹងរោទិ៍ឡើងពេលដែលទ្វាមិនបានបិទត្រឹមត្រូវនៅដែលរថយន្តអ្នកដំណើរនេះនៅមួយកន្លែង។ ប្រសិនបើអ្នកបើកនៅតែមិនបានដឹងពីការព្រមានទាំងនេះនឹងបើកបរល្បឿនលឿនជាង ៩ គីឡូម៉ែត្រ/ម៉ោង សំឡេងរោទិ៍នៅតែបន្ត ហើយមានភ្លើងលោតឡើងនៅលើកុងទ័រផងដែរ។
រថយន្ត Carnival ចំនួន ២ ៩៥៦គ្រឿង ដែលបានផលិតនៅចន្លោះថ្ងៃទី ២៨ ខែកកក្កដា ឆ្នាំ ២០២១ និងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ត្រូវបានប្រមូលមកវិញ។ សម្រាប់ម្ចាស់រថយន្តដែលមានបញ្ហានេះនឹងត្រូវបានជូនដំណឹងតាមរយៈ Mail នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ហើយបានណែនាំឲ្យនាំយករថយន្តរបស់ពួកគេទៅក្រុមហ៊ុនចែកចាយរបស់ Kia ដែលមានបញ្ហា ដើម្បីជំនួសថ្មី។
ការប្រមូលមកវិញនេះកើតឡើងប្រហែល ៦ខែបន្ទាប់ពីម៉ូដែល Carnival ចំនួន ២,៧៤៤ គ្រឿង ត្រូវបានប្រមូលមកវិញនៅអាមេរិក ដោយសារតែបញ្ហាបំពង់ប្រេង៕