ក្រុមហ៊ុន Lexus ចេញឡាន SUV ថ្មីតម្លៃខ្ទង់ ៤មុឺនដុល្លារ ក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Lexus LBX Morizo RR ប្រភេទ SUV នៅក្នុងទីផ្សារប្រទេសជប៉ុន ផ្តល់ជូននៅ ២ ជម្រើស រួមមាន LBX Morizo RR ធម្មតា និង LBX Morizo RR “Bespoke Build” ចំនួន ១០០ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ៤១ ៧០០ ដុល្លារ ដល់ ៤២ ២០០ ដុល្លារ ។

រថយន្តនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B មានប្រវែងតួខ្លួនសរុប ៤ ១៩០ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៥៣៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥៨០ ម.ម ព្រមទាំងមានទម្ងន់ ១ ៤៤០ គីឡូក្រាម ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbo ទំហំ ៣ ស៊ីឡាំង របស់ GR Yaris និង GR Corolla ផលិតកម្លាំងសរុបបាន ៣០០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ ៨ វគ្គ និងលេខដៃ​ ៦ វគ្គ ជាស្តង់ដារ អាខរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយេពេល ៥,២ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញរបស់រថយន្តនេះមានភាពស្ព័រ លាយឡំ aerodynamics ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំអបដោយចង្កៀងមុខ-ក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ក៏ដូចជាប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ជាដើម។ ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ឈ្នាន់អាលុយមីញ៉ូម កៅអីស្ព័រ និងប្រព័ន្ធសុវត្តិភាពថ្មីមួយចំនួនទៀតផង។

គួរឲដឹងផងថា នៅក្នុងប្រទេសជប៉ុនផ្ទាល់រថយន្តនេះបានធ្វើការបើកកក់ហើយ ក៏កំពុងនឹងត្រៀមចែកចាយក្នុងខែសីហាខាងមុខនេះ មួយវិញទៀតរថយន្តនេះនឹងត្រូវនាំយកទៅលក់នៅទីផ្សារអឺរ៉ុប និងទីផ្សារប្រទេសអូស្រ្តាលី នៅដើមឆ្នាំ​២០២៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម