ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញជាផ្លូវការនូវ collection ថ្មីរបស់ខ្លួនដ៏ទាក់ទាញសម្រាប់ឆ្នាំ២០២៦នេះលើម៉ូឌែលដ៏ពេញនិយមបំផុតចំនួនបីម៉ូឌែលគឺ៖ All New MG HS, MG D60 ប្រភេទ SUV 7 កៅអី និង All New MG ZS ឆ្នាំ 2026 ប្តូររូបរាងថ្មី។ ការអាប់ឌែត និង ភាពទាន់សម័យនៃរថយន្ត MG ទាំង៣ម៉ូឌែលនេះនឹងធ្វើឲ្យក្រុមហ៊ុន MG កាន់តែទទួលបានការគាំទ្រ និង បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ MG ក្នុងការផ្តល់ជូននូវរថយន្តដ៏ទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាថ្មីៗ និង មានតម្លៃសមរម្យ ដោយលាយបញ្ចូលគ្នានូវភាពស៊ីវិល័យ និង រចនាបទបែបថ្មី។

ចំណុចលេចធ្លោនៃការបើកបង្ហាញរថយន្តស៊េរីថ្មីឆ្នាំ២០២៦របស់ MG គឺការណែនាំវត្តមានរថយន្តថ្មី new edition ដែលផ្តល់នូវការរចនាបែបថ្មីកាន់តែមានអំណាចនៅពេលបើកបរលើដងផ្លូវ។ ការអាប់ឌែតនៃភាពទាន់សម័យរបស់រថយន្តនីមួយៗគឺ៖ ការរចនាបែបថ្មីនៃរូបរាងខាងក្រៅ ការអាប់ឌែតផ្នែកខាងក្នុងកាន់តែប្រណិត និង កាន់តែស្ព័រសម្រាប់គ្រប់ម៉ូឌែលដែលធ្វើឱ្យរថយន្ត MG ទាំង៣ស៊េរីក្លាយជាជម្រើសកាន់តែទាក់ទាញបំផុតនៅក្នុងទីផ្សារពិភពលោក និង នៅកម្ពុជា។

- រថយន្ត MG ZS ស៊េរីឆ្នាំ២០២៦ ប្តូររូបរាងថ្មីមានតម្លៃត្រឹមតែ $27,xxx – មានរូបរាងកាន់តែស៊ីវិល័យ ទំនើប និង ផ្តល់នូវលក្ខណៈពិសេសដ៏សំបូរបែបក្នុងការគ្រប់គ្រងការបើកបរឱ្យកាន់តែមានផាសុកភាព និង បំពេញនៅភាពខ្វះខាតពីស៊េរីមុន។

រថយន្ត MG ZS ស៊េរីឆ្នាំ២០២៦បានមកដល់ប្រទេសកម្ពុជាជាមួយនឹងការរចនារូបរាងជំនាន់ថ្មី និង ការបន្ថែមការរចនាកាន់តែស្ព័រ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏លេចធ្លោមួយនៅក្នុងចំណោមរថយន្ត SUV ខ្នាតតូចនៅកម្ពុជា។ ការរចនារូបរាងបែបថ្មីរួមមានដូចជា៖ ប៉ាណាមុខដ៏មានអំណាចនិងមានស័ក្តសមជាមួយរូបរាងថ្មី, មានភ្លើងចង្កៀងប្រភេទ LED បែបថ្មីដែលផ្តល់ភាពស្រស់ស្អាតនិងជះពន្លឺបានល្អសម្រាប់ការបើកបរពេលយប់, បំពាក់ដោយយ៉ាន់កង់បែបស្ព័រ, ការរចនាបែបថ្មីទាំងស្រុងសម្រាប់កាប៊ីនខាងក្នុងជាមួយកៅអីពូកស្បែកពណ៌ខ្មៅ និង មានលក្ខណៈពិសេសផ្សេងៗដែលធ្វើឱ្យរថយន្ត MG ZS ស៊េរីថ្មីកាន់តែប្រសើរនិងទទួលបានការចាប់អារម្មណ៏ខ្លាំង។ រថយន្ត All New MG ZS ស៊េរីថ្មីបានបន្តទាក់ទាញអ្នកកំពុងស្វែងរករថយន្តថ្មីមានភាពស៊ីវិល័យ មានភាពទាន់សម័យ តម្លៃសមរម្យ និងស័ក្តសមសម្រាប់អ្នកបើកបរជំនាន់ថ្មីដ៏ឆ្លាតវៃ។

- រថយន្ត All New MG HS តម្លៃត្រឹមតែ $37,xxx មានរូបរាងSUVបែបស្ព័រ ឆើតឆាយ និង ផ្តល់ទំនុកចិត្តខ្ពស់គ្រប់ពេលបើកបរ

ការរចនាបែបថ្មីគឺមាន black kit ដែលជានិមិត្តសញ្ញានៃភាពស្ព័រ អមដោយប៉ាណាខាងមុខយ៉ាងស្រស់ស្អាតនិងមានអំណាច ហើយកាន់តែពិសេសគឺមាន rear spoiler ដែលជួយទប់លំនឹងនិងបង្ហាញពីភាពស្ព័រ, ហើយការរចនាបែបថ្មីគឺមានយ៉ាន់កង់បែបស្ព័រពណ៌ខ្មៅដែលបង្កើនសម្រស់កាន់តែ premium និង មានប្រណិតភាពបំផុតសម្រាប់ផ្នែកខាងក្នុងផងដែរ ដោយបំពាក់ដោយ កៅអីពូកស្បែក កៅអីស្ព័រ ដំបូលបែប Panoramic ជាដើម។ រថយន្ត MG HS ត្រូវបានគេស្គាល់ថាជារថយន្តដែលលក់ដាច់នៅអឺរ៉ុប Best-selling SUV in Europe ដោយមានលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពដ៏សំបូរបែប និង ទំនើបទាន់សម័យ ព្រមទាំងមានដំណើរការបើកបរខ្លាំង ស៊ីប្រេងឥន្ធនៈទាប និងទាន់សម័យជាងមុន។

- រថយន្ត MG D60 ជាប្រភេទ SUV 7 កៅអីស៊េរីថ្មីរបស់ MG ដែលមានតម្លៃត្រឹមតែ $37,xxx ហើយត្រូវបានរចនាឡើងសម្រាប់គ្រួសារមានសមាជិកច្រើន និង មានតម្រូវការប្រើប្រាស់ភាពធំទូលាយ

រថយន្ត MG D60 ស៊េរីថ្មីនេះពិតជាមានប្រជាប្រិយខ្លាំង ដោយសារភាពងាយស្រួលប្រើប្រាស់ មានរហូតដល់៧កៅអី ហើយឥឡូវនេះទទួលបានភាពស៊ីវិល័យកាន់តែល្អជាងមុនជាមួយប្រភេទ MG D60 Sport ដែលមានយ៉ាន់កង់ពណ៌ខ្មៅ ប៉ាណាមុខពណ៌ខ្មៅ ដែលបង្ហាញអត្តសញ្ញាណពេញលេញជាប្រភេទ SUV បែបស្ព័រនិងមានអំណាចខ្លាំង។ ចំណុចសំខាន់ៗរបស់រថយន្ត MG D60 រួមមានដូចជា៖ រចនាបទតួខ្លួនធំ បន្ថែមនូវការរចនាលាយពណ៌ ខ្មៅបង្កើនភាពស្ព័រ មានថាមពលខ្លាំងល្អសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ ឬ ការធ្វើដំណើរឆ្ងាយៗតាមបណ្តាខេត្ត។ ផ្នែកខាងក្រោយបំពាក់ដោយ LED ឈ្នូតកាត់ទទឹងរថយន្តដែលបង្កើនភាពទាក់ទាញពេលបើកបរពេលយប់ ចំណែកផ្នែកខាងក្នុងគឺបានបំពាក់នូវអេក្រង់កម្សាន្តដ៏ទំនើបទំហំ 12.3 អ៊ីញ, មានមុខងារ Apple CarPlay និង Androp Auto, មានភ្លើង Ambient Light ចំនួន 64 ពណ៌, បំពាក់ដោយបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ និងមានកន្លែងធំទូលាយសម្រាប់ការអង្គុយនៅខាងក្នុងកាប៊ីន។

សរុបមកម៉ូឌែលរថយន្តទាំងបីនេះដែលជា collection ថ្មីរបស់ MG បានត្រៀមសម្រាប់ចុងឆ្នាំនិងដើមឆ្នាំ2026 ក្នុងការផ្តល់ជូននូវជម្រើសកាន់តែល្អសម្រាប់អតិថិជន និង ជាតំណាងនៃភាពរីកចម្រើនក្នុងការបង្ហាញពីការអាប់ឌែតទាន់សម័យកាលលើរថយន្តនីមួយៗរបស់ខ្លួនដោយសង្កត់ធ្ងន់លើភាពស៊ីវិល័យ ភាពស្ព័រ សន្សំសំចៃ និងទីផ្សារល្អ។ ខណៈពេលដែល MG បន្តពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបានយ៉ាងល្អ អមដោយ new collection របស់ខ្លួន បាឆ្លុះបញ្ចាំងពីការផ្តោតលើភាពរឹងមាំរបស់ម៉ាកយីហោដែលមានការច្នៃប្រឌិតខ្ពស់ ការកែលម្អរូបរាងកាន់តែស៊ីវិល័យ និង រក្សាបច្ចុប្បន្នភាពយ៉ាងល្អ ព្រមទាំងផ្តល់នូវរថយន្តដែលមានគុណភាពខ្ពស់ក្នុងតម្លៃប្រកួតប្រជែង។

























