
ក្រុមហ៊ុន MG Cambodia ពិតជាមានមោទនភាពក្នុងការអបអរសាទរនូវសមិទ្ធផលដ៏សំខាន់នៅក្នុងឆ្នាំ២០២៥ ជាមួយការលក់ចេញរថយន្ត MG លើស 2000 គ្រឿងទូទាំងប្រទេសកម្ពុជាដោយជោគជ័យដែលនេះបញ្ជាក់ជាថ្មីនូវតំណែងរបស់ខ្លួនជាម៉ាកយីហោរថយន្តថ្មីដែលអាចទុកចិត្តបាន និង មានទីផ្សារល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុងជម្រើសរបស់អ្នកប្រើប្រាស់។

សមិទ្ធផលដ៏អស្ចារ្យនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំពីសំណាក់អតិថិជន MG ទាំងអស់នៅកម្ពុជាដែលទទួលបាននូវការគាំទ្រលើរថយន្តគ្រប់ប្រភេទរបស់ខ្លួនមានទាំងរថយន្តប្រភេទ Sedan, ប្រភេទ SUV, ប្រភេទ MPV និង រថយន្តអគ្គិសនី។ ក្រុមហ៊ុន MG នៅតែបន្តបំពេញតម្រូវការចម្រុះដល់អ្នកប្រើប្រាស់រថយន្តនៅកម្ពុជាជាមួយនឹងដាក់លក់រថយន្តមានការរចនាស៊ីវិល័យទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ មានលក្ខណៈពិសេសៗនៃប្រព័ន្ធសុវត្ថិភាព និង មានតម្លៃប្រកួតប្រជែងខ្លាំង ចាប់ពីរថយន្ត SUV ខ្នាតតូចរហូតដល់រថយន្តប្រភេទ SUV លក្ខណៈគ្រួសារ និងមានរថយន្តអគ្គីសនីបែបស្ព័រដូចជារថយន្ត MG Cyberster ជាដើម។

ហើយរថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ MG គឺម៉ូឌែល MG ZS ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជាដោយសារតែមានតម្លៃសមរម្យ បំពាក់ដោយលក្ខណៈពិសេសដ៏សម្បូរបែប មានការសន្សំសំចៃប្រេងឥន្ធនៈ និងមានរចនាបទទាន់សម័យទាំងរូបរាងខាងក្រៅនិងផ្នែកខាងក្នុង។ បច្ចុប្បន្នរថយន្តរថយន្ត MG ZS មានពីរជម្រើសជូនអតិថិជន ហើយមានតម្លៃចាប់ពី $25,200 ដល់ $27,990 ប៉ុណ្ណោះ។

នៅពីក្រោយភាពជោគជ័យរបស់ MG គឺមានកត្តាជាច្រើនដែលជួយជម្រុញនិងបង្កើនការលក់របស់ខ្លួនដោយផ្អែកលើ តម្លៃរថយន្តលក់ចេញបន្តមានទីផ្សារល្អមិនសូវខាតច្រើន មានសេវាកម្មវៃដូររថយន្ត(Trade-In )ដែលអាចទុកចិត្តបាន និងទាក់ទាញដល់អតិថិជនថ្មីៗជាច្រើន។ តាមរយៈកម្មវិធីនេះ ម្ចាស់រថយន្តដែលកំពុងប្រើប្រាស់រថយន្ត MG ស្រាប់ ឬអ្នកប្រើរថយន្តម៉ាកផ្សេងក៏អាចសិក្សាដោះដូរយករថយន្ត MG បានយ៉ាងងាយស្រួលផងដែរ ព្រមទាំងទទួលបានតម្លៃរថយន្តថ្មីសមរម្យ និង មានទំនុកចិត្តលើក្នុងពេលប្រើប្រាស់។

ស្របជាមួយគ្នានោះដែរ ក្រុមហ៊ុន MG Cambodia បន្តទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនរបស់ខ្លួនតាមរយៈការផ្តល់នូវសេវាកម្មក្រោយពេលលក់ជាច្រើនសាខាដែលធានាបាននូវងាយស្រួលជូនអតិថិជនបន្ទាប់ពីទិញរថយន្ត MG រួច ដែលបច្ចុប្បន្ននេះ MG មានមជ្ឈមណ្ឌលសេវាកម្មថែទាំរថយន្តចំនួន3សាខាក្នុងទីក្រុងភ្នំពេញ នៅខេត្តសៀមរាប និងបើកបដំណើរការឆាប់ៗនេះនៅក្នុងខេត្តបាត់ដំបង។ ក្រុមហ៊ុន MG ក៏បានផ្តល់នូវគ្រឿងបន្លាស់សុទ្ធoriginal និងមានអ្នកជំនាញផ្នែកបច្ចេកទេសដែលមានវិញ្ញាបនបត្រការបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រអន្តរជាតិផងដែរ។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបានធ្វើឱ្យ MG មានលក្ខណៈពិសេសខុសប្លែកពីម៉ាករថយន្តថ្មីៗផ្សេងទៀត ដែលមិនត្រឹមតែផ្តោតសំខាន់លើការលក់ប៉ុណ្ណោះទេ ប៉ុន្តែ MG ក៏បានផ្តោតសំខាន់លើការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្តបានយ៉ាងត្រឹមត្រូវផងដែរដើម្បីប្រាកដាថាអតិថិជនទទួលបានការថែទាំពីអ្នកជំនាញរថយន្តMG។

តាមរយៈចក្ចុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន MG Cambodia គឺនៅតែបន្តផ្តោតលើការផ្តល់តម្លៃល្អដល់អតិថិជននៅកម្ពុជា។ ក្រុមហ៊ុនក៏បានណែនាំនិងបង្ហាញនូវម៉ូឌែលថ្មីដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ រួមមានដូចជារថយន្តប្រភេទ Hybrid ដែលសន្សំសំចៃប្រេងឥន្ធនៈ និងមានអត្ថប្រយោជន៍ជួយដល់បរិស្ថាន។ លើសពីនេះ ក្រុមហ៊ុន MG ក៏នឹងនាំមកនូវជាផ្លូវការរថយន្តប្រភេទភីកអាប់ Pickup ដែលមានគោលបំណងក្នុងការបំពេញតម្រូវការដល់អតិថិជនរបស់ខ្លួនដែលកំពុងស្វែងរករថយន្តដែលមានភាពធន់ រឹងមាំ មានដំណើរការបើកបរល្អ និង ស័ក្តសមទាំងការប្រើប្រាស់សម្រាប់ដឹកជញ្ផូនផ្នែកអាជីវកម្ម ការងារប្រចាំថ្ងៃ និងដំណើរកម្សាន្ត។

តំណាងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “សមិទ្ធផលនៃការលក់ចេញរថយន្តលើស 2,000 គ្រឿងនៅក្នុងឆ្នាំ2025 គឺជាលទ្ធផលដ៏អស្ចារ្យមួយដែលសរបញ្ផាក់ពីទំនុកចិត្តនិងការគាំទ្រដ៏រឹងមាំរបស់អតិថិជននៅប្រទេសកម្ពុជាចំពោះរថយន្ត MG។ យើងនឹងបន្តនាំមកនូវផលិតផលដែលជារថយន្តម៉ូឌែលថ្មីៗ បំពាក់នូវបច្ចេកវិទ្យាទំនើប និងផ្តល់នូវសេវាកម្មកាន់តែល្អដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដើម្បីជាការតបស្នងនិងពង្រីកទីផ្សារកាន់តែទូលំទូលាយសម្រាប់អ្នកគាំទ្ររបស់យើងគ្រប់កាលៈទេសៈ។”

ស្របជាមួយគ្នានោះដែរ ក្រុមហ៊ុន MG Cambodia បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងឆ្នាំថ្មីឆ្នាំ២០២៦ ដោយក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះភាពច្នៃប្រឌិត ផ្តល់សេវាកម្មកាន់តែល្អឥតខ្ចោះ និង ការពង្រីកវិសាលភាពនៃផលិតផលរបស់ខ្លួន ដើម្បីបម្រើជូនអតិថិជននៅក្នុងទីផ្សាររថយន្តថ្មី ដែលកំពុងវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងនិងរីកចម្រើនតទៅមុខទៀត។ ដោយមានការគាំទ្រពីគ្រប់សកម្មភាពរបស់ក្រុមហ៊ុន ព្រមទាំងមានការចូលរួមពីសំណាក់អតិថិជន និង ការពង្រីកបណ្តាញផ្នែកលក់និងផ្នែកសេវាកម្មថែទាំរថយន្តយ៉ាងឆាប់រហ័សនេះ បានធ្វើឱ្យក្រុមហ៊ុន MG Cambodia ទទួលបាននូវភាពរីកចម្រើនប្រកបដោយចីរភាព និងការពេញចិត្តរបស់អតិថិជនរយៈពេលវែង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានានូវសន្តិភាពផ្លូវដល់អតិថិជនរបស់ខ្លួនចាប់ពីពេលទិញរហូតបានក្លាយជាម្ចាស់រថយន្តនិងទទួលបានបទពិសោធន៏ប្រើប្រាស់រថយន្តថ្មីយ៉ាងល្អបំផុត៕




























