
ភ្នំពេញ – ក្រុមហ៊ុន MG Cambodia បានបន្តបង្ហាញពីឥទ្ធិពលដ៏មានសក្តានុពលរបស់ខ្លួនក្នុងទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗ ជាមួយការសម្រេចនូវការលក់ចេញដ៏ធំសម្បើមក្នុងខែសីហាដោយប្រគល់រថយន្តជូនអតិថិជនច្រើនជាង 200 គ្រឿងដែលជាជំហានដ៏សំខាន់ក្នុងទីផ្សាររថយន្តថ្មីនាពេលបច្ចុប្បន្ន។ ភាពជោគជ័យមួយនេះបានបញ្ជាក់ថាក្រុមហ៊ុន MG ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ និង នៅតែបន្តការពេញនិយមពីសំណាក់ប្រជាជនកម្ពុជា ដែលទាក់ទាញដោយរថយន្តថ្មីដែលមានតម្លៃសមរម្យ និង ការផ្តល់នូវប្រូម៉ូសិនពិសេសដ៏ចំណេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ដើម្បីអបអរសាទរពិធីបុណ្យភ្ផំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន MG Cambodia បានប្រកាសអំពីកម្មវិធីប្រូម៉ូសិនពិសេសរបស់ខ្លួនគឺ «Pchum Ben Promotion Campaign» ក្នុងគោលបំណងផ្តល់ភាពអត្ថប្រយោជន៏កាន់តែច្រើន និងផ្តល់ជម្រើសកាន់តែល្អសម្រាប់អតិថិជនក្នុងការទិញរថយន្តថ្មីសម្រាប់ដំណើរកម្សាន្តនៃពិធីកាន់បិណ្ឌ និង រដូវកាលបុណ្យភ្ជុំបិណ្ឌដល់អតិថិជន។ ប្រូម៉ូសិនពិសេសទាំងនោះរួមមានដូចជា៖
- Pchum Ben Happy Hour Sale៖ អតិថិជនដែលធ្វើការកក់រថយន្ត MG ក្នុងម៉ោងកំណត់ ចាប់ពីម៉ោង 7:00 ព្រឹក ដល់ 10:00 ព្រឹក នឹងទទួលបានការថែមជូនកាតសាំង $200 បន្ថែមពីលើប្រូម៉ូសិនប្រចាំខែដែលកំពុងមានស្រាប់ ដើម្បីជួយឱ្យអតិថិជនដែលទិញរថយន្ត MG ធ្វើដំណើរទៅភ្ជុំបិណ្ឌ គឺគ្មានការព្រួយបារម្ភអំពីការចំណាយលើប្រេងឥន្ធនៈឡើយ។
- ថែមជូនចានស្រាក់ MG ៖ ជាការគោរពតាមទំនៀមទំលាប់ប្រពៃណីក្នុងការយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមនានា ហើយក្រុមហ៊ុន MG Cambodia បានគិតគូរនិងផ្តល់ជូននូវចានស្រាក់មានឡូហ្គោ MG ដ៏ស្រស់ស្អាតដល់អតិថិជនដែលអញ្ផើញមកទទួលរថយន្តក្នុងខែកញ្ញាដើម្បីជាការរួមចំណែកក្នុងការអបអរពិធីបុណ្យភ្ជំបិណ្ឌ។ ការផ្តល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។
- ហ្រ្វីជូនក្រមា MG ៖ រាល់អតិថិជនទាំងអស់ដែលអញ្ជើញទស្សនានិងបើកបរសាកល្បងរថយន្ត MG នៅគ្រប់សាខាទាំងអស់នឹងទទួលបានក្រមា MG យ៉ាងស្រស់ស្អាត ១ ភ្លាមៗ ដើម្បីបន្ថែម stylish ផ្សារភ្ផាប់ជាមួយវប្បធម៌ខ្មែរដ៏ស្រស់ផូរផង់។
យុទ្ធសាស្ត្រទីផ្សារដ៏មានអត្ថន័យ និង មានអត្ថប្រយោជន៏ទាំងនេះ គឺមិនត្រឹមតែបានបង្កើនភាពទាក់ទាញពីសំណាក់អតិថិជនទេ ប៉ុន្តែថែមទាំងបញ្ជាក់ថាក្រុមហ៊ុន MG Cambodia ជាម៉ាកយីហោរថយន្តមួយដែលជួយលើកតម្កើនតម្លៃវប្បធម៌ខ្មែរ ផ្សារភ្ជាប់ជាមួយនឹងការផ្ដល់ជូនកាដូរដែលចាំបាច់សម្រាប់អតិថិជនរបស់ខ្លួនបានចំគោលដៅ។
ជាមួយនឹងសេវាកម្មក្រោយការលក់ after-sale service ដ៏មានស្តង់ដារ, មជ្ឈមណ្ឌលសេវាកម្មចំនួន 3 ទីតាំងធំៗ ព្រមទាំងមានអ្នកជំនាញផ្នែកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោងចក្រអន្តរជាតិរបស់ MG និង មានអគារតាំងបង្ហាញរថយន្ត MG រហូតដល់ 4 សាខានៅទូទាំងប្រទេសកម្ពុជា អមដោយម៉ូឌែលរថយន្តទំនើបៗដែលកំពុងពេញនិយម និងមានសន្ទុះការគាំទ្រខ្លាំងលើទីផ្សារដូចជា MG ZS, MG RX5, MG RX9, MG GT, MG7 និង MG G50 បានធ្វើឱ្យក្រុមហ៊ុន MG Cambodia នៅតែបន្តជឿជាក់ថាខ្លួននៅតែជាជម្រើសល្អដែលអតិថិជនអាចទុកចិត្តបាន ទាំងគុណភាព តម្លៃ និង រចនាបថដ៏ទាន់សម័យ។
កំណត់ត្រាលក់ដ៏អស្ចារ្យក្នុងខែសីហានេះ បានបង្ហាញម្តងទៀតហើយអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MG ក្នុងការផ្តល់ជូននូវរថយន្តថ្មីដែលមានគុណភាពខ្ពស់ ទំនើប មានភាពច្នៃប្រឌិត តម្លៃសមរម្យ និងការយកចិត្តទុកដាក់លើសេវាកម្មថែទាំក្រោយពេលលក់ជាពិសេសផងដែរ។