ក្រុមហ៊ុន Renault-Nissan-Mitsubishi នឹងបង្ហាញរថយន្តអគ្គិសនីថ្មី ចំនួន ៣៥ម៉ូដែល ត្រឹមឆ្នាំ២០៣០

[ទីផ្សារបរទេស] ក្រុមហ៊ុន Renault-Nissan-Mitsubishi Alliance បានប្រកាសពីផែនទីបង្ហាញផ្លូវឆ្នាំ ២០៣០ នៅក្នុងបទបង្ហាញរយៈពេល ២ ម៉ោង រួមទាំងគោលដៅដើម្បីដាក់ចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ៣៥ ម៉ូដែល នៅទូទាំងម៉ាកទាំង៣ ត្រឹមឆ្នាំ ២០៣០ ទៀតផង។

រថយន្តអគ្គិសនីដែលនឹងមកដល់នាពេលខាងមុខ ភាគច្រើនផ្អែកលើគ្រោងឆ្អឹងចំនួន ៥ បន្ទាប់ពីការវិនិយោគចំនួន ២៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ សម្ព័ន្ធក្រុមហ៊ុនខាងលើនិយាយថា ខ្លួននឹងពង្រីកការប្រើប្រាស់គ្រោងឆ្អឹងនេះ ដែលត្រូវបានកំណត់ថានឹងកើនឡើងពី ៦០% ទៅ ៨០% ត្រឹមឆ្នាំ ២០២៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រោងឆ្អឹងទាំង ៥ ដែលនឹងប្រើប្រាស់លើ ៩០% នៃរថយន្តអគ្គិសនីថ្មីចំនួន ៣៥ ម៉ូដែល នោះមានដូចជា៖

  • CMF-AEV (Dacia Spring), Kei-EV (សម្រាប់រថយន្តប្រភេទ Kei)
  • LCV-EV (Renault Kangoo, Nissan Townstar)
  • CMF- BEV (Renault 5, Renault 4ever SUV
  • LCV (Alpine hot-hatch, Nissan Micra)
  • CMF-EV (Nissan Ariya, Renault Megane E-Tech)

ម៉ូដែលក្រោយៗទៀតនឹងបម្រើជាមូលដ្ឋានសម្រាប់ ១៥ ម៉ូដែលនៅឆ្នាំ ២០៣០ សម្រាប់រថយន្តអគ្គិសនីផ្នែក C-Segment និង D-Segment។ សម្ព័ន្ធ Renault-Nissan-Mitsubishi Alliance អះអាងថា យុទ្ធសាស្ត្រគ្រោងឆ្អឹង EV ទាំង ៥ របស់ពួកគេ នឹងនាំមកនូវការផ្តល់ជូនជាសកលដ៏ធំបំផុតនៅក្នុងឧស្សាហកម្មរថយន្ត៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម