
ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនល្បីឈានមុខគេ ដែលបាននាំចូលនូវរថយន្តទំនើបៗ និងម៉ាកល្បីៗជាច្រើននៅលើពិភពលោកនៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia ក៏បាននាំចូល និងចែកចាយផ្តាច់មុខសម្រាប់រថយន្ត CHANGAN និងរថយន្តអគ្គិសនី DEEPAL ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនៅក្នុងពិភពលោក។ CHANGAN AUTOMOBILE គឺជាក្រុមហ៊ុនរថយន្តដល់ធំមួយក្នុងចំណោមក្រុមហ៊ុនរថយន្តចិនធំៗចំនួន៤ ជាមួយនិងបទពិសោធន៍ផលិតរថយន្តរយៈពេលជាង៤០ឆ្នាំ ដែលមានមូលដ្ឋានផលិតកម្មចំនួន១៤ និងរោងចក្រចំនួន៣៤ នៅទូទាំងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសចិន ក្រុមហ៊ុន CHANGAN AUTOMOBILE មានម៉ាកសញ្ញាដែលគ្រប់គ្រងដោយខ្លួនឯងរួមមាន៖ CHANGAN, NEVO, DEEPAL និង AVATR ។ នៅឆ្នាំ២០២១ ការលក់សរុបម៉ាកយីហោផ្ទាល់ខ្លួនរបស់ CHANGAN បានកើនឡើងលើសពី 20 លានគ្រឿង រហូតមកដល់ខែមេសា ឆ្នាំ២០២៤ ការលក់បន្តរនៃម៉ាកយីហោចិនក្រោម CHANGAN បានកើនឡើងលើសពី 26.33 លានគ្រឿង។
យោងតាមការបកស្រាយបំភ្លឺពីក្រុមហ៊ុន RMA Cambodia ៖ ជុំវិញរឿងករណីមានការឆាបឆេះរថយន្តម៉ាក Changan UNI-T ដែលបានកើតឡើងនៅម្តុំចម្ការដូង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការថតបង្ហោះវីឌីអូឆាបឆេះនៅលើប្រព័ន្ធបណ្តាញសង្គមសាធារណៈ។ នៅក្នុងហេតុការនេះក្រុមហ៊ុនបានពិភាក្សាសាកសួរជាមួយនឹងម្ចាស់រថយន្តអំពីបញ្ហារនេះកើតឡើងដោយសារតែម្ចាស់រថយន្តបានយករថយន្តរបស់ខ្លួនទៅ Modify បំពាក់គ្រឿងភ្លើងបន្ថែម ដោយមិនបានឆ្លងកាត់ការអនុញ្ញាត និងទទួលស្គាល់ពីក្រុមបច្ចេកទេសរថយន្ត Changan ហើយយកទៅប្រើប្រាស់រហូតដល់ឆ្លងប្រព័ន្ធភ្លើងដែលបណ្តាលអោយមានអគ្គិភ័យឆាបឆេះនាពេលថ្មីៗនេះ។ ជាចុងក្រោយមុននឹងបងប្អូនសម្រេចចិត្តយករថយន្តទៅជួសជុល ឬធ្វើការ Modify បំពាក់គ្រឿងលេងបន្ថែម សូមបងប្អូនអតិថិជនមកធ្វើការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនជាមុនសិន ដើម្បីជៀសវាងមានការខូចខាត បាត់បង់ គ្មានសុវត្ថិភាព និងគ្មានការធានា ពីក្រុមហ៊ុន ដូចករណីខាងលើនេះ ព្រោះថាក្រុមហ៊ុនមានជាងជំនាញដែលបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ CHANGAN បានច្បាស់លាស់។
យ៉ាងណាមិញជុំវិញករណីខាងលើនេះ ក្រុមហ៊ុនបានប្រឹក្សាជាមួយម្ចាស់រថយន្តដោយបានដោះស្រាយសម្របសម្រួល ទៅតាមលក្ខខណ្ឌដែលបានពិភាក្សាជាមួយម្ចាស់រថយន្តខាងលើរួចរាល់អស់ហើយ។ នេះគឺជាអត្ថប្រយោជន៍ដែលបងប្អូនគួរតែទិញរថយន្តពីក្រុមហ៊ុន ព្រោះថានៅពេលដែលបងប្អូនជួបបញ្ហា ក្រុមហ៊ុនតែងតែនៅក្បែបងប្អូនជានិច្ច នេះជាទំនុកចិត្តខ្ពស់ដែលបងប្អូនទទួលបានពីក្រុមហ៊ុន។
រាល់ការទិញរថយន្ត Changan អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេស 𝟴 ចំណុច៖
- នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (𝗥𝗠𝗔 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮)
- ការធានារយៈពេល 𝟱ឆ្នាំ ឬ 𝟭𝟱ម៉ឺនគីឡូម៉ែត្ររួមទាំងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
- សេវាកម្មត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុលចល័ត 𝟮𝟰ម៉ោង និង𝟮𝟱ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ (Ford OSC)
- ការប្តូរប្រេង 𝟯ដង ឬ 𝟮𝟱𝟬𝟬𝟬 គីឡូម៉ែត្រដោយឥតគិតថ្លៃ
- Trade-In Service សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី
- ផ្តល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត Changan ដោយឥតគិតថ្លៃ
- ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan
- គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ Changan
សម្រាប់ព័ត៌មានលម្អិតផ្នែកលក់សូមទំនាក់ទំនង៖ 011 999 375
សម្រាប់ព័ត៌មានលម្អិតផ្នែកសេវាកម្មសូមទំនាក់ទំនង៖ 077 999 615
សូមទស្សនាវីដេអូបកស្រាយលម្អិត៖