ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ​ អិម អេ ជាក្រុមហ៊ុនដែលមានចំណែកទីផ្សាររថយន្តថ្មីធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបាន​ចំណាត់​​​ថ្នាក់លេខ១ អស់​រយៈពេល៥ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ ២០១៩ មកដល់ពេលបច្ចុប្បន្ន។​ កត្តា​ដែល​ធ្វើ​អោយយើង​ទទួល​បានចំណែក​ទីផ្សារលេខ១​នេះ មិនមែនដោយសារតែការលក់រថយន្តថ្មី​​ តែមួយមុខ​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែគឺ​ដោយសារ​គុណភាពនៃសេវាកម្មដែល​ផ្តល់ជូនទៅកាន់អតិថិជន ដូចជា​មជ្ឈមណ្ឌលផ្តល់​សេវាកម្ម​ថែទាំ និងជួសជុលរថយន្តគ្រប់ខេត្ត​ក្រុង សេវាជំនួយជួសជុលចល័តដល់​កន្លែង​ ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន​ (រៀងរាល់ 10,000km ម្តង) មាន‍ឱកាសចូលរួម​ដំណើរ​​កម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្ត​ថ្មី​ជាដើម។​ លើសពី​នេះ​​ទៅ​ទៀត​ យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែល​មាន​​តួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក ងន សាំង ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ “ទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាមជ្ឈ​មណ្ឌល​ប្រគល់​រថយន្តធំជាងគេ ​និង​ដំបូងគេបង្អស់​ក្នុង​ទីផ្សារ​ប្រទេសកម្ពុជាយើង នៅពេលដែល​អតិថិជន​​ចូល​មកក្នុងទីតាំងប្រគល់រថយន្តនេះ នោះអតិថិជន​នឹង​មាន​អារម្មណ៍​​ហាក់ដូច​ជា កន្លែង​តាំង​បង្ហាញ​រថយន្ត ឬការិយាល័យ ឬក៏ជាហាងកាហ្វេដ៏ធំមួយ ដែល​មាន​កន្លែងអង្គុយបំពាក់នូវគ្រឿង​បរិក្ខារ​ទំនើបៗ ផ្តល់នូវផាសុកភាព ​និងភាពងាយស្រួលដល់​អតិថិជន​ដែលមកទទួលយករថយន្តនៅ​ទីនេះ ដើម្បី​ទទួលបាននូវបទពិសោធន៍ថ្មី និងសេវាកម្ម​ប្រកបដោយទំនុកចិត្ត ពីក្រុមហ៊ុន អ អិម អេ​ និង​ក្រុមហ៊ុន​ ហ្វដ។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ការសម្ពោធជាផ្លូវការនូវទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា តាមរយៈការបង្តើតនូវស្តង់ដារគុណនៃការប្រគល់រថយន្តលំដាប់អន្តរជាតិដំបូងគេបំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជា។ យើងចង់ឱ្យអតិថិជនរបស់យើងមានអារម្មណ៍ថាកក់ក្តៅ និងមានទំនុកចិត្តលើរថយន្តរបស់ពួកគាត់ ជាពិសេសទទួលបានការណែនាំ និងការពន្យល់អំពីរបៀបប្រើប្រាស់មុខងាររថយន្ត បច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផ្សេងៗនៅក្នុងរថយន្តថ្មីរបស់ពួកគាត់ មុនពេលពួកគាត់បើកបររថយន្តនៅលើដងផ្លូវ។”​

 

គួរបញ្ជាក់ផងដែរថា ទីតាំងប្រគល់រថយន្តថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំ ៦,៥៧៥ ម៉ែត្រការ៉េ ដែលមាន​ទីតាំងប្រគល់រថយន្តធំ ស្តង់ដារអន្តរជាតិ ចំនួន ១២កន្លែង ដែលមានសមត្ថភាពអាចប្រគល់​រថយន្តបាន​ចំនួន​ច្រើន​គ្រឿង​ក្នុង​ពេល​តែមួយ។ ​ទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតងនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយវិថីឧកញ៉ាម៉ុងរិទ្ធី (ក្បែរផ្សារបឹងបៃតង) ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។​​ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 099 999 747 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992

ផ្ទាំងផ្សាយពាណិជ្ជកម្ម