ម្ចាស់ថ្មីក្រុមហ៊ុន SsangYong បានប្តូរឈ្មោះទៅជាក្រុមហ៊ុន KG Mobility វិញ

[បរទេស] កាលពីឆ្នាំមុនកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត SsangYong Motor ត្រូវបានក្រុមហ៊ុន KG Group ទិញយក ហើយបានប្តូរឈ្មោះទៅជា KG Mobility ដែលជាសញ្ញានៃការចាប់ផ្តើមនៃយុគសម័យថ្មី នឹងផ្តោតលើរថយន្តអគ្គិសនី បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត រួមទាំងគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនីផងដែរ ។

ការសម្រេចចិត្តចុងក្រោយអំពីការផ្លាស់ប្តូរឈ្មោះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុនទូទៅដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ ក្រុមហ៊ុន KG Mobility នឹងបង្ហាញកំណែថ្មីនៃឡូហ្គោ Twin-Ring របស់ SsangYong ដែលត្រូវបានបំពាក់នៅលើរថយន្ត SUV ដែលមានស្រាប់មួយចំនួនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាស ក្រុមហ៊ុន KG Mobility ចង់ពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយក្លាយជាក្រុមហ៊ុនចល័ត។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុននឹងផ្តោតលើបច្ចេកវិទ្យាថ្មីដែលកំណត់ដោយនិន្នាការចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មរថយន្ត ។

គួរឲ្យដឹងថា ក្រុមហ៊ុន KG Mobility នឹងដាក់បង្ហាញនៅគំរូ និងរថយន្តច្រើនជាង ១៦ ម៉ូដែលនៅក្នុងកម្មវិធីពិរព័ណ៌រថយន្ត Seoul Mobility Show នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នៅប្រទេសកូរ៉េខាងត្បូង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម