ក្រុមហ៊ុន​​ Tesla នៅចិនត្រៀមបញ្ចេញរថយន្ដថ្មី២ម៉ូឌែល ដើម្បីវាយដណ្ដើមយកទីផ្សារខ្លួនមកវិញ

យោងតាមព័ត៌មានដែលបានបង្ហាញនៅក្នុងប្រទេសចិន ក្រុមហ៊ុនផលិត Tesla នៅចិនត្រៀមដាក់បង្ហាញរថយន្ដ២ម៉ូឌែល ដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុកជាមួយក្រុមហ៊ុនចិនធំៗ ក្រោយការលក់របស់ពួកគេក្នុងឆ្នាំ២០២៥ បន្ដធ្លាក់ខ្លាំងបើធៀបទៅនិងឆ្នាំមុន។

រថយន្ដ​ Tesla ២ម៉ូឌែលនោះរួមមាន៖ Tesla Model Y L បំពាក់មកជាមួយអាគុយ ternary NMC ទំហំ ៨២ kWh របស់ក្រុមហ៊ុន LG អាចបើកបរបានចម្ងាយ ៧៥១ គីឡូម៉ែត្រ និង Tesla Model 3+ ជាប្រភេទ Long Range បំពាក់មកជាមួយអាគុយ ternary NMC ទំហំ ៧៨.៤ kWh របស់ក្រុមហ៊ុន LG អាចបើកបរបានចម្ងាយ ៨៣០ គីឡូម៉ែត្រ និង ៨០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

រថយន្ត Tesla Model Y L ជាទទួលបានការកែសម្រួលពី Model Y រចនាដើម្បីឲ្យមានទំហំវែង និងខ្ពស់ជាងមុន។ យោងតាមប៉ារ៉ាម៉ែត្រមូលដ្ឋានត្រូវបានបង្ហាញដោយក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) នៅថ្ងៃទី ១៦ ខែកក្កដា Tesla Model Y L មានប្រវែងតួខ្លួនសរុប ៤ ៩៧៦មម ទទឹង ១ ៩២០មម កម្ពស់ ១ ៦៦៨មមនិងប្រវែងគម្លាតកង់មុខក្រោយ  ៣ ០៤០ មម។ រថយន្ដនេះដំណើរដោយម៉ូទ័រអគ្គិសនី២ ម៉ូទ័រខាងមុខអាចផលិតកម្លាំងអតិបរមាបាន ១៤២ kW (១៩០ សេះ) ខណៈម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ១៩៨ kW (២៦៦ សេះ) និងអាចបើក Top speed បាន ២០១ គីឡូម៉ែត្រ/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Tesla Model 3+ រក្សាបាននូវការរចនា និងទំហំដូចគ្នាទៅនឹងរថយន្ត Tesla Model 3 បច្ចុប្បន្នដែលកំពុងដាក់លក់។ សម្រាប់ម៉ូទ័រអគ្គិសនីខាងក្រោយកម្លាំងអាចផលិតកម្លាំងបាន ២២៥ kW (៣០២ សេះ) ជាការកើនឡើង ៣១ kW (៤២ សេះ) បើធៀបនឹងម៉ូទ័រអគ្គិសនីរបស់ម៉ូដែលបច្ចុប្បន្នដែលមានកម្លាំងត្រឹមតែ ១៩៤ kW (២៦០ សេះ)។

យោងតាមសារព័ត៌មានចិន Cailian រថយន្តនេះត្រូវបានគេរំពឹងថានឹងចូលទីផ្សារជាផ្លូវការនៅខែកញ្ញា នៅក្នុងប្រទេសចិនក្នុងនាមជារថយន្ដ Tesla ដែលអាចបើកបរបានឆ្ងាយបំផុត ហើយគ្រោងនឹងដាក់លក់ជាមួយតម្លៃចាប់ផ្តើមប្រហែល ២៧០ ០០០ យន់ ឬស្មើនិងប្រមាណ ៣៧ ៦០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម