[បរទេស] នាពេលថ្មីៗនេះ មានសារព៌ត័មានបរទេសមួយចំនួនបាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងនាំយកបច្ចេកវិទ្យា DM-i 5.0 របស់ក្រុមហ៊ុនផលិតរថយន្តចិន BYD Auto ទៅប្រើប្រាស់ក្នុងរថយន្ត Toyota Corolla របស់ខ្លួន ដើម្បីត្រៀមចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
សម្រាប់បច្ចេកវិទ្យា DM-i 5.0 របស់ក្រុមហ៊ុនផលិតរថយន្តចិន BYD គឺជាប្រភេទម៉ាសុីន Plug-in hybrid ដែលធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ប្រភេទ គឺប្រភេទ ១៦០ គីឡូវ៉ាត់ និង ១២០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ១៥,៨៧៤ គីឡូវ៉ាត់ម៉ោង និង ១០,០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៨០ គីឡូម៉ែត្រ ទៅ ១២០ គីឡូម៉ែត្រ ដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ២,៩ លីត្រ/១០០គីឡូម៉ែត្រ និងអាចបើកបរសរុបបានចម្ងាយ ២ ១០០ គីឡូម៉ែត្រ។
គួរបញ្ជាក់ថា រថយន្ត Toyota Corolla សេរ៊ីឆ្នាំ២០២៤ បច្ចុប្បន្នគឺប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបានសរុបចំនួន ១៦៩ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ប៉ុង ១ វិលកង់មុខជាស្តង់ដារ។