ក្រុមហ៊ុន Volvo បញ្ចេញរថយន្ដអគ្គិសនី EX60 កម្លាំងដល់ ៦៧០សេះ អាចបើកបរបានចម្ងាយ ៨១០គ.ម ដើម្បីប្រជែងជាមួយ Tesla

ក្រុមហ៊ុន Volvo បានដាក់បង្ហាញរថយន្តអគ្គីសនី SUV EX60 ដែលមានរយៈចម្ងាយបើកបរសរុបរហូតដល់ ៨១០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ហើយបំពាក់ជាមួយកញ្ចប់អាគុយទំហំ ១១៧ គីឡូវ៉ាត់ម៉ោង។ រថយន្ដអគ្គីសនីមួយនេះ ត្រូវបានគេចាត់ទុកថានឹងក្លាយជាគូប្រជែងរបស់រថយន្ដអគ្គិសនី Tesla Model Y ដែលបច្ចុប្បន្នជារថយន្ត SUV អគ្គិសនីលក់ដាច់បំផុតនៅលើពិភពលោក។

Volvo returns to the fight: meet the 810-km 2027 EX60 and its rugged Cross Country sibling - ArenaEVសម្រាប់រថយន្តអគ្គីសនី EX60 ស៊េរីឆ្នាំ២០២៧ ផ្ដល់មកជាមួយនឹងជម្រើស ៣ម៉ូឌែលផ្សេងគ្នាដោយក្នុងនោះរួមមាន៖

  • ម៉ូឌែល EX60 P6 RWD ដំណើរដោយបុងខាងក្រោយ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន១ អាចផលិតកម្លាំងបាន ៣៦៩ សេះ កម្លាំងរមួល ៤៨០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ៨៣គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៦២០គីឡូម៉ែត្រ។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P6 RWD សុីថាមពលថ្មត្រឹមតែ 14.7kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។
  • ម៉ូឌែល EX60 P10 AWD ជាប្រភេទរថយន្ដប្រើប៉ុង២ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន២ អាចផលិតកម្លាំងបាន ៥០៣ សេះ កម្លាំងរមួល ៧១០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ៩៥គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៦៦០គីឡូម៉ែត្រ។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P10 AWD សុីថាមពលថ្មត្រឹមតែ 15.7kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។
  • ម៉ូឌែល EX60 P12 AWD ជាប្រភេទរថយន្ដប្រើប៉ុង២ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន២ អាចផលិតកម្លាំងបាន ៦៧០សេះកម្លាំងរមួល ៧៩០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ១១៧គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៨១០គីឡូម៉ែត្រ និង អាចរត់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៩ វិនាទី ប៉ុណ្ណោះ។។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P10 AWD សុីថាមពលថ្មត្រឹមតែ 16kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។

2027 Volvo EX60: What We Know So Farផ្នែកខាងក្នុងរបស់រថយន្ត EX60 មានលក្ខណៈស្រដៀងទៅនឹងរថយន្តអគ្គិសនីម៉ូឌែលផ្សេងទៀតរបស់ Volvo ដែរ ដោយប្រើប្រាស់នូវវត្ថុធាតុដើមដ៏ប្រណីត និងបំពាក់ផ្ទាំងតាប្លូភ្ជាប់មកជាមួយអេក្រង់កុងទ័រឌីជីថលរាងតូចវែង។ ប៉ុន្តែចំណុចទាក់ទាញបំផុតនោះគឺ អេក្រង់កម្សាន្ដកោងប្រភេទ OLED ទំហំ ១៥.១ អុីញ ប្រើប្រាស់កម្មវិធីបញ្ជាពី Google ចំណែកឯមុខងារ Apple CarPlay និង Android Auto គឺជាមុខងារស្តង់ដារដែលមានមកស្រាប់។

2027 volvo ex60 interiorសម្រាប់អ្នកដែលចង់បានបទពិសោធន៍សំឡេងកម្រិតខ្ពស់ អាចជ្រើសរើសបានជាមួយជម្រើសបំពាក់មកជាមួយឧបករណ៍បំពងសំឡេង Bose ចំនួន២១ គ្រាប់ ឬឧបករណ៍បំពងសម្លេង Bowers & Wilkins ចំនួន ២៨ គ្រាប់ ដែលរួមបញ្ចូលទាំងការបំពាក់នូវឧបករណ៍បំពងសំឡេងនៅលើកន្លែងកល់ក្បាលនៅលើកៅអី។

រថយន្ត Volvo EX60 ស៊េរីឆ្នាំ ២០២៧ ឥឡូវនេះអាចកុម្ម៉ង់បានហើយនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវិញ នឹងត្រូវរង់ចាំរហូតដល់ចុងរដូវផ្ការីកខាងមុខនេះ។ រថយន្តម៉ូឌែលនេះនឹងត្រូវផលិតនៅក្នុងប្រទេសស៊ុយអែត រួចនាំចូលទៅកាន់អាមេរិក ដោយម៉ូឌែល P6 និង P10 អាចនឹងមានវត្ដមាននៅលើទីផ្សារក្នុងរដូវក្ដៅនេះ ចំណែកឯម៉ូឌែល P12 នឹងមកដល់នៅពេលណាមួយបន្ទាប់ពីនោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo returns to the fight: meet the 810-km 2027 EX60 and its rugged Cross Country sibling - ArenaEVពាក់ព័ន្ធនឹងតម្លៃវិញ ក្រុមហ៊ុន Volvo បញ្ជាក់ថា ម៉ូឌែល EX60 P10 ដែលមាន “គ្រឿងបំពាក់ពេញលេញ” នឹងមានតម្លៃប្រហែល ៦០ ០០០ ដុល្លារ ខណៈម៉ូឌែល P6 នឹងមានតម្លៃចាប់ផ្ដើមក្នុងចន្លោះ ៥០ ០០០ ដុល្លារក្រាស់ ហើយម៉ូឌែលកំពូល P12 កម្លាំង ៦៧០ សេះ នឹងមានតម្លៃលើសពី ៧០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម