ក្រុម MITSUBISHI RALLIART បានទទួលបានជ័យលាភីលេខ១ នៅក្នុងកម្មវិធី ASIA CROSS COUNTRY RALLY ប្រចាំឆ្នាំ ២០២២

បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ ដោយសារបញ្ហាជម្ងឺកូវីដ១៩ កម្មវិធី ASIA CROSS COUNTRY RALLY បានចាប់ផ្ដើមធ្វើឡើងវិញនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ កម្មវិធីនេះគឺជាការប្រណាំងយានយន្តដែលធ្វើដំណើរបែបផ្សងព្រេងនៅលើផ្លូវដែលពិបាក ឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត និងមានការឈប់សម្រាកជាដំណាក់កាលផងដែរ ។

នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះគឺចាប់ផ្តើមនៅខេត្តបុរីរ៉ាម (Buriram) ប្រទេសថៃ និងបិទបញ្ចប់នៅខេត្តសៀមរាប ប្រទេសកម្ពុជា មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយបែងចែកការប្រណាំងជា ៥ថ្ងៃ ឬ ៥ជើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំនេះ ក្រុមដែលបានចូលរួមមានចំនួន ២០ក្រុម ហើយមានរថយន្តនិងម៉ូតូសរុបទាំងអស់មានចំនួន ៥០គ្រឿង ដែលមកពីប្រទេស ជប៉ុន ថៃ កម្ពុជា តៃវ៉ាន់ កូរ៉េ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម។

ចំពោះ ក្រុមរថយន្ត MITSUBISHI RALLIART ដែលមកពីក្រុមហ៊ុន MITSUBISHI មាន ៣ក្រុម:

ក្រុមទី១     

  • អ្នកបើកបរ Mr. Chayapon YOTHA មកពីប្រទេសថៃ
  • ជំនួយការអ្នកបើកបរ Mr. Peerapong SOMBUTWONG មកពីប្រទេសថៃ

ក្រុមទី២   

  • អ្នកបើកបរ Mr. RYFAT HELMY SUNGAR មកពីប្រទេសឥណ្ឌូណេស៊ី
  • ជំនួយការអ្នកបើកបរ Mr. Chupong CHAIWAN មកពីប្រទេសថៃ

ក្រុមទី៣

  • អ្នកបើកបរ Mr. Sakchai HANTRAKUL មកពីប្រទេសថៃ
  • ជំនួយការអ្នកបើកបរ Mr. Kitisak KUNCHAN មកពីប្រទេសថៃ

នានៅថ្ងៃទីដំបូង (Leg0) គឺជាការប្រកាសបើកកម្មវិធី និងបង្ហាញខ្លួន នៅខាងមុខកីឡាដ្ឋាន Chang International Circuit Stadium ក៏ដូចជាមានការប្រណាំងរយៈចម្ងាយខ្លីផងដែរ។

ចូលមកដល់ថ្ងៃទី១ ទី២ ទី៣ (២២, ២៣, ២៤-វិច្ឆិកា-២០២២) គឺជាការធ្វើដំណើរ និងសម្រាកនៅក្នុងខេត្តបូរីរ៉ាម (Buriram) ប្រទេសថៃ។  រហូតដល់ថ្ងៃទី៤ (២៥-វិច្ឆិកា-២០២២) នៃកម្មវិធី គឺជាកាធ្វើដំណើរពី ខេត្តបូរីរ៉ាមនៃប្រទេសថៃ មកខេត្តសៀមរាបនៃប្រទេសកម្ពុជា និងសម្រាកនៅក្បែរព្រំដែននៃខេត្តសៀមរាប ។ មកដល់ថ្ងៃទី៥ ត្រូវជាថ្ងៃចុងក្រោយនៃកម្មវិធី (២៦-វិច្ឆិកា-២០២២) គឺជាការធ្វើដំណើរនៅក្នុងខេត្តសៀមរាប ឆ្ពោះមកកាន់ទីរួមខេត្តសៀមរាប ដើម្បីបិទបញ្ចប់កម្មវិធី ក៏ដូចជាស្វែងរក និងប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី ។

ក្នុងចំណោម ៣ក្រុមមកពីក្រុមហ៊ុន Mitsubishi មាន២ក្រុមដែលបានទទួលជ័យលាភី គឺ Mr. Chayapon YOTHA និងជំនួយការ ទទួលបានចំណាត់ថ្នាក់លេខ១ និងលោក Mr. RYFAT HELMY SUNGAR និងជំនួយការ ទទួលបានចំណាត់ថ្នាក់លេខ៥ ដែលជាលទ្ធផលសរុបនៃការបើកបរទាំង ៥ថ្ងៃ ពីប្រទេសថៃមកប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម