[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានធ្វើការប្រកាសនូវតម្លៃនៃត្រកូលរថយន្ត GT-R សេរីឆ្នាំ ២០២៤ ដោយមានតម្លៃចាប់ផ្តើមពី ១២២ ៨៨៥ដុល្លារ ហើយនឹងចាប់ផ្តើមលក់នៅក្នុងនិទាឃរដូវនេះហើយ។
ជាក់ស្តែងសម្រាប់ជម្រើស T-spec ត្រូវបានវិលត្រលប់មកវិញក្នុងឆ្នាំ២០២៤ ហើយមកជាមួយជម្រើសពណ៌ថ្មីចំនួន២ ដូចជា៖ (Millennium Jade និង Midnight Purple III)ព្រមទាំងភ្ជាប់ហ្រ្វាំងកាបូនសេរ៉ាមិច បន្ថែមការរចនារបាំភក់ធំជាងមុនព្រមទាំងយ៉ាន់កង់ពណ៏មាស ដែលមានតម្លៃរហូត ១៤២,៨៨៥ ដុល្លារឯណ្ណោះ។
មួយវិញទៀតសម្រាប់ម៉ូឌែលឆ្នាំ ២០២៤ ធម្មតាក្រុមហ៊ុនបានផ្តល់អោយនូវប្រពន្ធ័ Limited Slip Differential នៅផ្នែកខាងមុខថ្មី ហើយសម្រាប់ផ្នែកកាងខ្យល់ក្រោយមុខក្រោយបានរចនាមកបែបស្ព័រ ជួយដល់ការទប់លំនឹង ព្រមទាំងបន្ថែមកាងខ្យល់នៅក្រោយជាប្រភេទ swan-neckផងដែរ។ ក្នុងនោះសម្រាប់ត្រកូល NISMO មានតម្លៃរហូត ២២២ ៨៨៥ដុល្លារ នេះមានតម្លៃថ្លៃជាងម៉ូឌែលឆ្នាំ ២០២៣ ៥២៥០ដុលា្លរ ហើយរថយន្តនេះនឹងត្រូវបើកលក់ក្នុងរដូវក្តៅនេះផងដែរ។ ម្យ៉ាងទៀតសម្រាប់ម៉ូឌែល T-spec និង NISMO ចំនួនការផលិតមានការកំណត់ផងដែរ។
ទោះបីជាយ៉ាងណាក្រុមហ៊ុន Nissan បាននិយាយថាខ្លួននឹងផ្តល់នៅការអាប់ដេតនៅលើត្រកូល រថយន្ត GT-R របស់ខ្លួនក្នុងរយៈពេល ១៥ឆ្នាំម្តង ប៉ុន្តែសម្រាប់ម៉ូឌែលសេរីឆ្នាំ ២០២៤ នេះនៅតែមានរូបរាងស្រដៀងគ្នាច្រើនទៅម៉ូឌែលសេរីឆ្នាំ ២០០៩ដដែល៕