ខ្ទេចឡាន Ferrari មួយគ្រឿង ព្រោះតែអតិថិជនបើកសាក

អំឡុង​ការ​បើកបរ​​សាក​ល្បង​នូវ​រថយន្ត Ferrari F40 អតិថិជន​ដែល​អ្នក​បើកបរ​បាន​ធ្វើ​ឲ្យ​រថយន្ត​បាត់​ម្ចាស់​ការ បើក​ទៅ​ប៉ះ​ដង​បង្គោល និង​ដើម​ឈើ​ជា​ច្រើន ដែល​រឿង​រ៉ាវ​កើត​ឡើង​ក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។

ហេតុការណ៍​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ១១៖៣០ ព្រឹក ម៉ោង​ក្នុង​ស្រុក​នៅ​ប្រទេស​អូស្ត្រាលី នា​វេលា​ថ្ងៃ​សុក្រ​ទី ១៧ ខែ​កក្កដា​នេះ ដែល​កើត​ឡើង​នៅ​​លើ​ផ្លូវ​ Beaudesert Nerang ក្បែរ​​ក្រុង Canungra។ សំណាង​ល្អ​នោះ​គឺ​អ្នក​ស្ថិត​នៅ​ក្នុង​រថយន្ត​មិន​មាន​រង​របួស​​ដោយ​សារ​​គ្រោះ​ថ្នាក់​នេះ​ទេ ប៉ុន្តែ​គេ​នៅ​រង់​ចាំ​មើល​នៅ​ឡើយ​ថា​គេ​នឹង​ចាត់​វិធានការ​បែប​ណា​លើ​​អ្នក​បើកបរ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​អូស្ត្រាលី Mercury បាន​ឲ្យ​ដឹង​ថា​រថយន្ត Ferari F40 នៅ​​ប្រទេស​អូស្ត្រាលី​មាន​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ ដែល​សុទ្ធ​សឹង​តែ​មាន​តម្លៃ​ក្បែរៗ​ពីរ​លាន​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម