ខ្លាំងបាត់! បុរសម្នាក់បើកឡានភីកអាប់អគ្គិសនីចូលទឹកមិនញញើត (មានវីដេអូ)

[ទីផ្សារបរទេស] Rivian R1T គឺជារថយន្តភីកអាប់អគ្គិសនីដ៏ពិសេសមួយ ដោយវាមានបំពាក់បច្ចេកវិទ្យាទំនើបៗ​ជាច្រើន ហើយ​ថែម​ទាំងមាន​សមត្ថភាពខ្លាំង​ខាងបើកបរផ្លូវពិបាក (Off-Road) ថែមទៀតផង។ ម្ចាស់រថយន្ត R1T មួយរូប នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​តេស្តរថយន្តរបស់ខ្លួន ដើម្បីដឹងថា​វាមានសមត្ថភាពលុយទឹកខ្លាំងកម្រិតណា ដោយគាត់បានប្រើរថយន្តនេះ​អូសទូកចូលទៅក្នុងទឹក។

ម្ចាស់រថយន្តដែល​ប្រើគណនី YouTube ឈ្មោះថា Rivvit បានបកស្រាយថា ៖ “នៅពេលដែលខ្ញុំដឹងថា​រថយន្ត R1T អាចលុយ​ទឹក​បាន​ជម្រៅ​ជាង ១ម៉ែត្រនោះ ខ្ញុំ​ក៏​ឆ្ងល់ថា​តើខ្ញុំ​អាច​អូស​ទូករបស់ខ្ញុំចូលក្នុងទឹកនៃបឹង Bear Lake បាន​ឬ​យ៉ាង​ណា។” តាមរយៈវីដេអូដែលបានបង្ហាញ ឃើញថារថយន្ត R1T នេះអាចបើកលុយទឹកក្នុងជម្រៅ​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមការរៀបរាប់ក្រោមវីដេអូបានឲ្យដឹងថា ដើម្បី​អូសទូកចូលក្នុងទឹក ជាធម្មតា​គេប្រើប្រាស់រថយន្តដែល​មាន​កម្លាំង​ខ្លាំង ឬ​ប្រើ​ប្រាស់​ត្រាក់ទ័រ​តែ​ម្ដង។ ការរៀបរាប់បានបញ្ជាក់ដែរថាទូក​ប្រភេទ Malibu 23 LSV នេះគឺមាន​ទម្ងន់​ប្រមាណ ១៨០០​គីឡូ​ក្រាម ឯ​ដែក​សណ្ដោង​មាន​ទម្ងន់ប្រមាណ ៦៨០គីឡូក្រាម ហេតុនេះរថយន្ត R1T បានប្រើកម្លាំងយ៉ាងខ្លាំងដើម្បីសណ្ដោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម