រថយន្ត Volvo C40 Racharge ដែលជារថយន្តប្រើអគ្គិសនីសុទ្ធដំបូងបង្អស់ (all-electric-only) របស់យីហោប្រណិតរបស់ស៊ុយអ៊ែតបានលក់ចេញអស់ពីស្តុកហើយសម្រាប់ម៉ូដែលបច្ចុប្បន្ននេះបើយោងទៅតាមគេហទំព័រ Automotive News Europe។ សម្រាប់ការបញ្ជាទិញឥលូវនេះត្រូវបានដាក់រហូតដល់ខែ កុម្ភះ ឆ្នាំ ២០២២ ប៉ុន្តែរោងចក្រនៅប្រទេសបែលហ្សិកហាក់ដូចជាមិនអាចធ្វើទ្រាំទ្រតាមតម្រូវការបច្ចប្បន្នបានទេ។
ក្រុមហ៊ុន Volvo ពិតជាចង់បង្កើនអត្រាផលិតផលដើម្បីចៀសវាងការបាត់បង់ការលក់ជាមួយដៃគូប្រជែងដូចជា Tesla Model 3 និង Mercedes-Benz EQA។ Volvo នឹងលៃលកក្នុងការផលិតរថយន្តនេះចំនួនពី ៦០០០ ទៅ ៧០០០ នៅដំណាច់ឆ្នាំនេះ។
ទោះយ៉ាងណាក៏ដោយ Volvo មានផែនការរូចហើយក្នុងការបង្កើនបរិមាណច្រើនជាង ៣ដងក្នុងពេលដ៏ខ្លីខាងមុខនេះ។ មិនត្រឺមតែផលិតតែម៉ូដែល The C40 ប៉ុន្តែក៏មានម៉ូដែលដ៏ពេញនិយមទាំង ៣ នៃ XC40 រួមទាំង The XC40 Recharge EV ផងដែរ។ ក្រុមហ៊ុន Volvo ចង់ឲ្យរោងចក្ររបស់ បែលហ្សិកមានទិន្នន័យរថយន្ត EV យ៉ាងហោចណាស់ ៦០% នៅឆ្នាំក្រោយ ក្នុងឆ្នាំនេះនិងបញ្ចប់ការដំឡើងចំនួន ២០០,០០០ រថយន្ត។
សម្រាប់ម៉ូដែល The C40 និង XC40 ប្រើគ្រោងឆ្អឹងនិងប្រព័ន្ធផ្សេងៗដូចគ្នាដោយមានតម្លៃ ៥៨,៧៥០ ដុល្លារ និងតម្លៃម៉ូដែល XC40 Recharge មានតម្លៃ ៥៥,០៨៥ ដុល្លារ ។ ម៉ូដែល The C40 ភ្ជាប់មកជាមួយស្តង់ដារនឹងដំបូលបើក ចង្កៀងមុខប្រភេទ LED ជាមួយនឹងបច្ចេកវិទ្យា Pixel ថ្មីសម្រាប់ជួយកាត់បន្ថយពន្លឺចាំង។
The C40 និង XC40 បំពាក់អាគុយចំណុះ ៧៨ គីឡូវ៉ាត់/ម៉ោង អាចបង្កើតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ដោយបើកបានចម្ងាយ ៣៦២ គីឡូម៉ែត្រ លើការសាកម្កង ខណៈ XC40 Recharge បើកបានចម្ងាយ ៣៣៤ គីឡូម៉ែត្រ៕