ខ្លាំងមែន! Ford Bronco Everglades ២០២២​ ធ្វើតេស្តបើកបរសាកល្បងនៅលើព្រិល

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford មានគម្រោងដាក់បញ្ចេញរថយន្ត Ford Bronco Raptor នៅចុងឆ្នាំនេះ ប៉ុន្តែវាមិនមែនជា Bronco ថ្មីតែមួយគត់នៅទេ ខណៈដែលក្រុមហ៊ុនបានបញ្ជាក់រួចមកហើយនៅផែនការសម្រាប់ប្រភេទ Everglades ។ ខណៈដែលលោក Mike Levine របស់ក្រុមហ៊ុន Ford បានបង្ហោះរូបភាពនៃរថយន្ត SUV ដែលកំពុងធ្វើតេស្តនៅ កន្លែងធ្លាក់ព្រិលដ៏ល្បីល្បាញនៅលើ Death Valley ។

ទន្ទឹមនឹងនេះ Bronco Everglades ត្រូវបានគេគ្រោងនឹងបំពាក់កង់ពិសេសដែលប្រើសំបកកង់ប្រភេទ Goodyear Territory MT ទំហំ ៣៥ អ៊ីញ។ រថយន្តនេះមានទ្វារបួន ហើយមានបាតខ្ពស់ពីដី ១១,៥ អ៊ីញ ដូច្នេះវាមានសុវត្ថិភាពក្នុងការសន្មត់ថាអាចបើកនៅព្រិលច្រើនបានយ៉ាងអស្ចារ្យ ដូចដែលយើងអាចមើលឃើញសញ្ញាអូសជាក់ស្តែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ចំពោះផ្នែកម៉ាស៊ីនវិញ​ ដោយរថយន្ត Bronco Everglades នឹងមានលក់ក្នុងរដូវក្តៅ ទំនងជាបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៣ លីត្រ​ EcoBoost ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ​ ក្នុងនោះដែរ អតិថិជនក៏អាចមានជម្រើសបញ្ជាទិញនៅម៉ាស៊ីនចំណុះ ២,៧ លីត្រ EcoBoost V6 ដែលអាចផលិតកម្លាំងបាន ៣៣០ សេះ និងមកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម