ខ្លាំងអី ឲសូន្យ! ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GAC កំពុងពិចារណាក្នុងការបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់អឺរ៉ុប

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន GAC (Guangzhou Automobile Group) កំពុងពិចារណាក្នុងការបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងទ្វីបអឺរ៉ុប ដើម្បីចៀសវាងការដាក់ពន្ធពីសហភាពអឺរ៉ុបលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន។

គួរឲដឹងថា ក្រុមហ៊ុន GAC ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេមួយនៅប្រទេសចិន ដែលបានកំណត់គោលដៅលក់រថយន្តចំនួន ៥០០ ០០០ គ្រឿង នៅក្រៅប្រទេសត្រឹមឆ្នាំ២០៣០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ លោក Wei Heigang ដែលជានាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិរបស់ GAC បានលើកឡើងថា ទោះបីមានបញ្ហាពន្ធក៏ដោយ តែក្រុមហ៊ុននៅតែទទួលយក និងគិតថាទីផ្សារតំបន់អឺរ៉ុបជាទីផ្សារមួយដ៏សំខាន់ក្នុុងការចែកចាយរថយន្តរបស់ខ្លួន ហើយក្រុមហ៊ុន GAC ក៏កំពុងពិចារណាក្នុងការដោះស្រាយបញ្ហានេះផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុន GAC ក៏គ្រោងនឹងប្រកាសដាក់បង្ហាញចេញនូវរថយន្ត SUV អគ្គិសនីខ្នាតតូចដែលមានចម្ងាយការបើកដល់ទៅ ៥២០ គីឡូម៉ែត្រ ហៅថា “Aion V” នៅក្នុងទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០២៥ នេះ ជាមួយតម្លៃលក់ក្រោម ៤០ ០០០ អឺរ៉ូ ឫប្រហាក់ប្រហែល ៤៣ ៧៤៨ ដុល្លារ ប៉ុន្តែតម្លៃផ្លូវការចុងក្រោយមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម