[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធរបស់សហរដ្ឋអាមេរិក Tesla នឹងធ្វើការផ្អាកបើកដំណើរការកម្មវិធី Robotaxi ដែលត្រូវបានគេស្គាល់ថា Cybercab ដោយគម្រោងនេះ គ្រោងនឹងដាក់បង្ហាញចេញនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ ប៉ុន្តែត្រូវបានពន្យាពេលដល់ឆ្នាំក្រោយ។
ក្នុងនោះ ហេតុផលដែលគម្រោងតាក់ស៊ីបើកបរដោយខ្លួនឯងត្រូវបានផ្អាកគឺដោយសារតែលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានស្នើសុំឲ្យធ្វើការរចនាទាំងមូលឡើងវិញ និងសាកល្បងគំរូរថយន្តបន្ថែមទៀតជំនួសឲ្យកំណែដែលបានជ្រើសរើស។
ព័ត៌មាននេះត្រូវបានលើកឡើងនៅលើករណី Twitter ដោយលោក Warren Redlich ដែលជាអតីតមេធាវី និងជាអ្នកបង្កើតមាតិកា ដែលតែងតែបង្ហោះវីដេអូទាក់ទងនឹង Tesla និងគួរកត់សម្គាល់ថា Elon Musk បានចែករំលែកវីដេអូនេះឡើងវិញ ហើយបញ្ជាក់ថា ការផ្លាស់ប្តូរការរចនាគឺចាំបាច់ ដើម្បីជួយឱ្យកម្មវិធី Robotaxi កាន់តែល្អឥតខ្ចោះ។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅ លោក Elon Musk បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពិភាក្សាអំពីនីតិវិធីច្បាប់ ដើម្បីសាកល្បងគម្រោង Robotaxi នៅក្នុងប្រទេសចិន ដូច្នេះប្រសិនបើកាលបរិច្ឆេទដាក់ឲ្យដំណើរការជាសកលត្រូវបានពន្យារពេល គម្រោង Robotaxi នៅក្នុងប្រទេសចិនក៏នឹងរងផលប៉ះពាល់ផងដែរ ៕