ត្រឹមរយៈពេល១ខែ រថយន្ដអគ្គិសនី Toyota bZ3X លក់បានចំនួន១៥មុឺនគ្រឿងនៅប្រទេសចិន

រថយន្ត Toyota bZ3X ដែលជារថយន្តអគ្គិសនី ដែល Toyota សហការជាមួយ GAC ដាក់លក់ជាមួយតម្លៃធូរថ្លៃបំផុត នៅប្រទេសចិន។ រថយន្ដនេះទទួលការបញ្ជាទិញយ៉ាងច្រើនលើសលប់នៅពេលបើកលក់ ដោយមានការបញ្ជាទិញលើសពី ១០ ០០០ គ្រឿងក្នុងរយៈពេលមួយម៉ោងដំបូង កាលពីដើមខែមីនា។ គិតត្រឹមរយៈពេល១ខែនេះ ថយន្ដអគ្គិសនី Toyota bZ3X លក់បានចំនួន១៥មុឺនគ្រឿងនៅប្រទេសចិន។

Toyota BZ3X Electric SUV Unveiled In China, Starting Price Of Around 18Lakhs - E-Vehicle Infoគិតត្រឹមរយៈពេលខែនេះ រថយន្ត Toyota bZ3X លក់បានចំនួន១៥មុឺននៅប្រទេសចិន មូលេហេតុនៃការលក់បានចំនួនច្រើន ដោយសារតែរថយន្ដដាក់លក់ក្នុងតម្លៃធូរថ្លៃ ជាមួយតម្លៃចាប់ពី ១៣ ៨០០ ដុល្លារ​ ដល់ ២៧ ៥០០ ដុល្លារ។ មូលហេតុដែលធ្វើឲ្យរថយន្ដនេះមានតម្លៃធូរថ្លៃ ដោយសារតែក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុករហូតដល់ទៅ ៦៥%។ Toyota bZ3X មានជម្រើសចំនួន៣ សម្រាប់អតិថិជនក្នុងនោះរួមមាន 430 Air+, 520 Pro+ និង 620 Max។

10.48万起!广汽丰田铂智3X上市,下探14万级,合资反击战打响-爱卡汽车爱咖号Toyota bZ3X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៥០, ៥៨ និង ៦៧,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០, ៥២០ និង ៦១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២៤នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

The Toyota bZ3X EV SUV Starts Under $14,000–But You Can't Have Oneរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅទទួលបានភាសារចនា “pure electric aesthetics” ដែលមានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ចំនួន ១១២គ្រាប់ អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កញ្ចក់ចំហៀងពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ និងដៃទ្វារប្រភេទ hidden door handles ជាដើម។ លើសពីនេះទៅទៀត ក៏ទទួលបាននូវជម្រើសពណ៌ Sky White, Pure Snow White, Distant Mountain Gray, Bright Moon Silver, Vast Black, Sky Pink និង Cyber ​​Gold ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម