គិតត្រឹមពេលនេះ Toyota នៅតែជាក្រុមហ៊ុនទទួលបានការកក់រថយន្តច្រើនជាងគេនៅពិព័រណ៍ BIMS 2024

[បរទេស] ពិព័រណ៍យានយន្ត Bangkok International Motor Show 2024 ដែលជាលើកទី ៤៥ ដែលបានកំពុងធ្វើឡើងនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី ២៧ ខែមិនា ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ដោយក្នុងនោះក្រុមហ៊ុន Toyota ឈរលើកំពូលតារាងក្នុងនាមជាក្រុមហ៊ុនទទួលបានការកក់រថយន្តបានច្រើនជាងគេ ។

សម្រាប់ពិព័រណ៍នេះ ទទួលការកក់រថយន្តចំនួនសរុបដល់ទៅ ១៤ ១១០ គ្រឿងគិតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០២៤ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនទទួលបានការកក់ច្រើនជាងគេទាំង ១០ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ១)  ក្រុមហ៊ុន Toyota ទទួលបានការកក់រថយន្តដល់ទៅ ២៨៣៦  គ្រឿង
  • ២) ក្រុមហ៊ុន Honda ទទួលបានការកក់រថយន្តដល់ទៅ ១៣៤៧ គ្រឿង
  • ៣) ក្រុមហ៊ុន MG ទទួលបានការកក់រថយន្តដល់ទៅ ១១៦៧ គ្រឿង
  • ៤) ក្រុមហ៊ុន Isuzu ទទួលបានការកក់រថយន្តដល់ទៅ ៨០៧ គ្រឿង
  • ៥) ក្រុមហ៊ុន Mitsubishi ទទួលបានការកក់រថយន្តដល់ទៅ ៧៦៤ គ្រឿង
  • ៦)ក្រុមហ៊ុន GWM ទទួលបានការកក់រថយន្តដល់ទៅ ៧៣១ គ្រឿង
  • ៧)ក្រុមហ៊ុន Changan ទទួលបានការកក់រថយន្តដល់ទៅ ៣២៧ គ្រឿង
  • ៨) ក្រុមហ៊ុន NETA ទទួលបានការកក់រថយន្តដល់ទៅ ៦៩២ គ្រឿង
  • ៩) ក្រុមហ៊ុន Nissan ទទួលបានការកក់រថយន្តដល់ទៅ ៦៧៦ គ្រឿង
  • ១០) ក្រុមហ៊ុន FORD ទទួលបានការកក់រថយន្តដល់ទៅ ៦៥៤ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម