គិតមកពីពេលនេះ Xpeng បានចែកចាយ​រថយន្ដខ្លួននៅទីផ្សារបានចំនួនជាង៨០មុឺនគ្រឿង

កាលពីថ្ងៃទី ១១ ខែកក្កដា ក្រុមហ៊ុន Xpeng បានប្រកាសថាពួកគេចែកចាយ​រថយន្ដខ្លួននៅទីផ្សារបានចំនួនជាង ៨០០ ០០០ គ្រឿង ក្រោយចំណាយពេលជាង ៦ឆ្នាំ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ការដឹកជញ្ជូនសរុបរបស់ Xpeng បានលើសពី ៤០០ ០០០ គ្រឿង។ បច្ចុប្បន្ន Xpeng មានរថយន្ដចំនួន ៧ម៉ូឌែកនៅលើទីផ្សារ រួមមាន G7, Mona M03, X9, G6, G9, P7+ និង P7i។

XPeng CEO plans to launch 30-ish new, refreshed EVs by 2027កាលពីខែមិថុនា ក្រុមហ៊ុន Xpeng បានចែកចាយ​រថយន្ដខ្លួននៅទីផ្សារបានចំនួន ៣៤ ៦១១ គ្រឿង ហើយជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តថាមពលថ្មីនៅប្រទេសចិន កើនឡើង ២២៤% បើធៀបនឹងឆ្នាំមុន។ នៅឆមាសទីមួយនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Xpeng បានចែកចាយ​រថយន្ដខ្លួននៅទីផ្សារបានចំនួនសរុបចំនួន ១៩៧ ១៨៩ គ្រឿង ដែលលើសពីបរិមាណចែកចាយពេញមួយឆ្នាំ ២០២៤ របស់ខ្លួនមានចំនួនត្រឹមតែ ១៩០ ០៦៨គ្រឿង។

ក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Xpeng មានគោលដៅលក់ប្រចាំឆ្នាំឲ្យបានយ៉ាងហេចណាស់ ៣៨០ ០០០គ្រឿង។ លើសពីនេះ ក្រុមហ៊ុន Xpeng គ្រោងនឹងពង្រីកខ្លួនចូលទីផ្សារប្រទេស និងតំបន់ចំនួន ៦០ទូទាំងពិភពលោកនៅដំណាច់ឆ្នាំ ២០២៥ រួមទាំងការបង្កើតមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់នៅក្រៅប្រទេសជាង ៣០០កន្លែង។

Xpeng releases official images of its ultra-sleek luxury electric coupeថ្មីៗនេះ ក្រុមហ៊ុន Xpeng បានដាក់បង្ហាញរថយន្ត SUV អគ្គិសនី G7 មានមេគុណអូសទាញ (drag coefficient) ០.២៣៨ Cd ជាមួយរយៈចម្ងាយនៃការបើកបរសរុប ៧០២គីឡូម៉ែត្រ និងកម្លាំង ២៩២ សេះ។ គួរ​កត់​សម្គាល់​ថា ៩ នាទី​ក្រោយ​ការ​ដាក់​បង្ហាញ រថយន្ត Xpeng G7 បានទទួលការកក់ទុក (firm orders) ចំនួន ១០ ០០០គ្រឿង។

ក្រុមហ៊ុន Xpeng ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយលោក He Xiaopeng។ វាក៏​ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងគេនៅប្រទេសចិនដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្តអគ្គិសនីឆ្លាតវៃ ដោយត្រូវបានគេស្គាល់ថាជាកម្លាំងសំខាន់ក្នុងការផលិតរថយន្តថ្មីនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម