[បរទេស] លោក Grimaud Gervex ដែលជាអ្នករចនាអាជីពដែលធ្វើការឲ្យក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញពិសេសដែលមានឯកទេសខាងរថយន្តអគ្គិសនី បានធ្វើការដាក់បង្ហាញចេញគំរូដ៏ទាក់ទាញមួយ ត្រូវបានគេស្គាល់ថាជារថយន្ត Range Rover Vision Travel។ ខណៈពេលដែលមិនទាន់មានការចង្អុលបង្ហាញថា Range Rover គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីនេះនៅឡើយទេ ។
ក្នុងការបង្កើតគំរូនេះ លោក Gervex បានរចនាតួខ្លួនវែង និងទាប ដែលអាចធ្វើឲ្យរថយន្តពិបាកចតបន្តិច ប៉ុន្តែពិតជាធ្វើឱ្យរថយន្តមានផ្ទៃខាងក្នុងធំទូលាយ ហើយធ្វើឱ្យរថយន្តមានអារម្មណ៍ថាដូចជាយន្តហោះឯកជន។ ខណៈពេលដែលរូបរាងរបស់វាមិនដូចអ្វីដែល Range Rover មាន ឬទំនងជានឹងផលិតនោះទេ។
ផ្នែកខាងមុខនៃគំរូ Vision Travel មានចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងឡូហ្គោអក្សរ Range Rover។ ខណៈ ផ្នែកខាងក្រោយក៏មានលក្ខណៈពិសេស និងទទួលបានការបំផុសគំនិតពី Range Rover ស៊េរីឆ្នាំ ២០២២ ប៉ុន្តែកាន់តែប្លែកជាងនេះទៅទៀត ដោយសារចង្កៀងក្រោយរុំព័ទ្ធដោយ LED ហើយភ្លើងហ្វ្រាំងបន្ថែមនៅពីក្រោមកាង spoiler និងនៅពីលើកាង diffuser ផងដែរ។
ទោះបីជា ទីផ្សារសម្រាប់រថយន្ត sedans ប្រហែលជាមិនមែនដូចកាលពីមួយទសវត្សរ៍មុនទៀតទេ ប៉ុន្តែនៅតែមានម៉ូដែលគួរឱ្យទាក់ទាញជាច្រើន ជាពិសេសនៅក្នុងទីផ្សារប្រណីត និងរថយន្តអគ្គិសនីដែលកំពុងរីកចម្រើន។ ការបង្ហាញទាំងនេះបង្ហាញពីរថយន្តដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសដែលអាចចូលរួមជាមួយ Mercedes-Benz EQS, Lucid Air និងរថយន្តអគ្គិសនីមួយចំនួនចេញពីប្រទេសចិន៕