[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Chery Arrizo 8 ដែលជាគូរប្រកួតប្រជែងរបស់រថយន្ត Honda Civic ជាមួយតម្លៃលក់ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ពី ១៥ ៦៩៣ ដុល្លារ ដល់ ២៣ ៥៣៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្តនេះ បានបង្ហាញខ្លួនមកជាមួយភាសារចនា Art in Motion Chery Arrizo 8 ភ្ជាប់មកជាមួយការរចនាផ្នែកខាងមុខដ៏ទំនើប ដោយបំពាក់ជាមួយចង្កៀងមុខប្រភេទ LED និងប៉ាណាធំបន្ថែមជាមួយនឹងក្រូម៉េជុំវិញរថយន្តដែលនិងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈផ្នែកនៅចំហៀងមានការរចនាម៉ូដបែបស្ព័រ សមញ្ញ ថាសកង់ស្ព័រថ្មី។
ចំពោះផ្នែកខាងក្នុងវិញ រថយន្តមានភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើបបំផុត ដែលមានដៃចង្កូតស្រដៀងទៅនឹង Chery Omoda fla-bottom, អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញជាប់គ្នាជាមួយកុងទ័រព័ត៌មាន ភ្ជាប់មុខងារផែនទីទូរស័ព្ទឥតខ្សែ និង Apple CarPlay និង Huawei Hi ភ្ជាប់ជាមួយកំាម៉េរានៅ A-Pillar ដែលនឹងមានមុខងារដូចជាប្រព័ន្ធសម្គាល់មុខជាដើម។
លើសពីនេះ ក៏មានបំពាក់ជាមួយកៅអីស្បែកពណ៌ប្រផេះខ្មៅ ដែលផ្តល់នូវមានផាសុកភាព កៅអីមានការចងចាំ និងបញ្ជាដោយថាមពល លើសពីនេះវាត្រូវបានបំពាក់ដោយប្រព័ន្ធរុករក AR និងពោងសុវត្ថិភាពចំនួន ១០ ផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Chery Arrizo 8 ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ខណៈម៉ូដែលស្ព័រនឹងត្រូវបានគ្រោងទុកនៅពេលក្រោយជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ៕