(សហរដ្ឋអាមេរិច) Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការរបស់រថយន្ត Armada ឆ្នាំ២០២១ ដែលកំពុងមានវត្តមាននៅលើទីផ្សារជុំវិញពិភពលោក។
Armada ឆ្នាំ២០២១ គឺជារថយន្ត Nissan ដំបូងបង្អស់ ដែលមានបំពាក់ឡូហ្គូថ្មី ព្រមទាំងប៉ាណាមុខថ្មី, គម្របដំបូលថ្មី, កាងមុខក្រោយថ្មី បូករួមទាំងចង្កៀងមុខក្រោយ LED ថ្មីផងដែរ។ SUV ខ្នាតធំមានកៅអី ៣ជួរនេះ បំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Wi-Fi។ វាបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ Endurance V8 មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយអាចអូសសណ្តោងបានទម្ងន់ ៣ ៨៥៥គីឡូក្រាម។
បន្ថែមពីនេះ វានឹងបំពាក់ជាមួយប្រព័ន្ធសុវត្តិភាពឈ្មោះ Nissan’s Safety Shield 360មកស្តង់ ដែលរួមមាន៖ Lane Departure Warning, Intelligent Cruise Control, Automatic Emergency Braking with Pedestrian Detection និង Intelligent Around View Monitor។
Nissan ផ្តល់ជម្រើស Armada ដល់ទៅ ៤ ម៉ូដែល គឺ S, SV, SL និង Platinum ព្រមទាំងជម្រើសប៉ុងមួយ 2WD និងប៉ុងពីរ 4WD ទៀតផង។ ដោយមានតម្លៃចាប់ពី ៤៨ ៥០០ដុល្លារ ដល់ ៦៧ ៩០០ដុល្លារ៕