គូប្រជែង Mercedes-Benz EQS និង BMW iX ក្នុងផ្នែកអគ្គិសនីសុទ្ធ មកពីក្រុមហ៊ុន Nio បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio ប្រចាំនៅទីផ្សារក្នុងតំបន់អឹរ៉ុប បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Nio EL8 ប្រភេទ Mid-size SUV កាប៉ីន ៣ ជួរ ៦កៅអី ជាគូប្រជែងថ្មីរបស់ BMW iX និង Mercedes-Benz EQS មានតម្លៃលក់ចាប់ពី ៨៨ ៧០០ ដុល្លារ ។

Nio EL8 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៤៣ សេះ និងកម្លាំងរមួល ៨៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៥គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៤៦៣ គីឡូម៉ែត្រ និងអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥០៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ឲ្យដឹងថា  Nio EL8 គឺជារថយន្ត​ ES8 ដែល​បាន​ដាក់​លក់​ក្នុង​ប្រទេស​ចិន ដូចម៉ូដែលចិនដែរ ម៉ូដែលដែលត្រូវលក់នៅអឺរ៉ុបមានសេនស័រកម្រិតរខ្ពស់ចំនួនដល់ទៅ ៣៣ រួមទាំងប្រព័ន្ធ LiDAR ដើម្បីផ្តល់នៅសមត្ថភាពបើកបរដោយខ្លួនឯងកម្រិតខ្ពស់ផងដែរ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ រួមទាំងអេក្រង់កំសាន្តទំហំ ៦,៦ អ៉ីញសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ ក៏ដូចជាភ្លើងលម្អ និងឧបករណ៍បំពងសំលេង ២៣ ចំនុច

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម