ក្រុមហ៊ុនរថយន្តអគ្គិសនី Rivian បានបញ្ជាក់ថាពេលវេលានៃការចេញលក់រថយន្តភីកអាប់អគ្គិសនី R1T របស់ខ្លួន នឹងត្រូវពន្យារពេលចេញលក់បន្តិច ដោយសារតែការផ្ទុះនូវជំងឺកូវីដ១៩។
រថយន្តភីកអាប់ដែលគ្រោងថានឹងប្រកាសចេញលក់នាឆ្នាំ ២០២០ នេះ នឹងត្រូវផ្លាស់ប្ដូរដល់អំឡុងឆ្នាំ ២០២១ ខាងមុខ។ អំឡុងពេលជាក់លាក់ណាមួយនៅឆ្នាំ ២០២១ គឺអាស្រ័យលើកត្តាជាច្រើន រួមមានរយៈពេលដែលត្រូវបិទប្រទេសផងដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ផងដែរ។
ត្បិតថាមិនមានការបញ្ជាក់អំពីការពន្យារពេលការចេញលក់រថយន្ត SUV អគ្គិសនី Rivian R1S ប៉ុន្តែវាទំនងជាត្រូវពន្យារពេលចេញលក់បន្តិចបន្តួច។ រថយន្ត R1S ធ្លាប់បានកំណត់ថានឹងចេញលក់នៅដើមឆ្នាំ ២០២១៕