គូរប្រជែង Toyota Avanza បង្ហាញខ្លួនផ្លូវការនៅប្រទេសអាស៊ានមួយនេះ ជាមួយតម្លៃខ្ទង់ជាង ១ម៉ឺនដុល្លារ

[ប្រទេសឥណ្ឌូនេស៊ី] ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង បានដាក់បង្ហាញជាផ្លូវការនូវរថយន្ត Hyundai Stargazer ប្រភេទ Mini Van ឬ MPV ស៊េរីថ្មី ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយរចនាឡើងសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ មុន​ពេល​ចូល​ទីផ្សារ​ថៃ​ឆ្នាំ​ក្រោយ ជាមួយតម្លៃចាប់ផ្តើម​ពី ១៦ ២៣៧ដុល្លារ ដល់ ២០ ៤៨៧ដុល្លារ។

គូរប្រជែងនៃរថយន្ត Toyota Avaza, Mitsubishi Xpander និង Suzuki Ertiga នេះត្រូវបានឌីស្សាញឡើងដោយផ្អែកលើគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Creta និងយកការឌីស្សាញពីរថយន្ត Hyundai Staria។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនារថយន្តនេះ មានការឌីស្សាញឡើងតាមទាន់សម័យកាល ជាមួយប៉ាណាមួយផ្ទាំងធំ អមសងខាងដោយសំណុំចង្កៀងប្រភេទ LED រួមបន្ថែមនូវការបំពាក់ថាសកង់ alloy ទំហំ ១៥អ៊ីញ និងចង្កៀងក្រោយឌីស្សាញរាងជាអក្សរ “H” ព្រមទាំងឡូហ្គូ ‘Stargazer’។

សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត ៧កៅអី ត្រូវបានប្រើប្រាស់ជាមួយ កៅអីស្បែកប្រភេទ Captain Seat, កុងទ័របង្ហាញព័ត៌មានប្រភេទ TFT ទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ, ឧបករណ៍បំពងសម្លេងចំនួន ៦ចំណុច  និងប្រព័ន្ធជំនួយការបើកបរ ADAS ដែលមានដូចជា ប្រព័ន្ធកំណត់ល្បឿថេរ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប្រព័ន្ធជំនួយពេលឈប់ស្តុប Auto Hold និងប្រព័ន្ធកាំមេរ៉ាជំនួយពេលថយក្រោយ។

រីឯប្រព័ន្ធសុវត្ថិភាពរួមមាន ពោងសុវត្ថិភាពចំនួន ៦ចំណុច, ប្រព័ន្ធវាស់សម្ពាធខ្យល់កង់, ប្រព័ន្ធហ្វ្រាំង ABS, សេនស័រជំនួយពេលថយក្រោយ, ប្រព័ន្ធជំនួយពេលឡើងចំណត, ប្រព័ន្ធជំនួយពេលបើកផ្លូវកោង និងកញ្ចប់ប្រព័ន្ធសុវត្ថិភាព Hyundai SmartSense intelligent។

ម៉ូឌែលថ្មី Hyundai Stargazer ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥សេះ និងកម្លាំងរមួល ១៤៤ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខស្វ័យប្រវត្តិ IVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម