គួរប្រជែង Tesla ចាប់ផ្តើមចូលរោងចក្រផលិត ជាមួយផែនការដឹកអោយអតិថិជនខែក្រោយ

សង្វាក់ផលិតកម្មនៃរថយន្តអគ្គិសនីបានធ្វើការចាប់ផ្តើមក្នុងខែកញ្ញានេះ ខណៈពេលរថយន្តភីកអាប់អគ្គិសនីដំបូង Rivian R1T បានចាប់ផ្តើមផលិតកាលពីថ្ងៃទី ១៤ កញ្ញា បន្ទាប់មកគូរប្រជែង Tesla រថយន្តអគ្គិសនី Lucid Air បានធ្វើការចាប់ផ្តើមចូលរោងចក្រផលិតដំបូងរបស់ខ្លួននាសប្តាហ៍នេះដូចគ្នា។

ជាមួយការចាប់ផ្តើមចូលរោងចក្រផលិតនេះ រថយន្ត Air Dream Edition ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដឹកអោយអតិថិជនរបស់ខ្លួននាខែក្រោយ។ ខណៈពេល Lucid Motor ទទួលបានការកក់សរុប ១៣ ០០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Air Dream Edition ផ្តល់នូវជម្រើសចំនួន ២ម៉ូឌែលគឺ Range និង Performance។ សម្រាប់ Range មានចម្ងាយបើកបរដល់ ៨៣៦គីឡូម៉ែត្រ និង Performance មានចម្ងាយបើកបរដល់ ៧៥៨គីឡូម៉ែត្រ។ ក្រៅពីមានចម្ងាយបើកបរឆ្ងាយ រថយន្ត Lucid Air Dream Edition Range មានកម្លាំង ៩៣៣សេះ ខណៈ Lucid Air Dream Edition Performance មានកម្លាំងរហូតដល់ទៅ ១ ១១១សេះឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម