គួរឲ្យសោកស្តាយ! ភីកអាប់ Ram 1500 ប្រភេទ EcoDiesel នឹងអស់ជីវិតនៅដើមឆ្នាំក្រោយ

[បរទេស] រថយន្តភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២៣ នឹងលែងផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូត (EcoDiesel) ទៀតហើយ បន្ទាប់ពីខែមករា ឆ្នាំ ២០២៣ ប៉ុន្តែនៅតែផ្តល់ពេលដល់អតិថិជនដើម្បីបញ្ជាទិញម៉ូដែលនេះ។

គួរឲ្យដឹងថា ម៉ូដែលនេះត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែការផលិតនឹងត្រូវបញ្ចប់នៅក្នុងខែមករា ដោយសារក្រុមហ៊ុនផលិតរថយន្តបានបង្វែរទៅប្រើប្រាស់ថាមពលអគ្គិសនីវិញ។ ជាលទ្ធផល ក្រុមហ៊ុនកំពុងចេញ “រថយន្តជាលើកចុងក្រោយ” សម្រាប់អ្នកគាំទ្រជម្រើសម៉ាស៊ីនម៉ាស៊ូត ដើម្បីទទួលបានការបញ្ជាទិញរបស់ពួកគេ និងធានាបាននៅរថយន្ត EcoDiesel ចុងក្រោយបង្អស់ដែលត្រូវបានផលិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ឆ្នាំម៉ូដែលចុងក្រោយឆ្នាំ ២០២៣ ម៉ាស៊ីន EcoDiesel នឹងត្រូវបានផ្តល់ជូននៅលើរថយន្តប្រភេទ Crew Cab 4×4 នៃម៉ូឌែល Tradesman, Big Horn/Lone Star, Laramie, Limited Longhorn និង Limited Trims ។ ក្នុងនោះ Ram មិន​ទាន់​បញ្ចេញ​តម្លៃ​នៅ​ឡើយទេ ប៉ុន្តែម៉ាស៊ីនចំណុះ ៣,០ លីត្រ EcoDiesel V6 លីត្រ អាច​ផលិត​កម្លាំងបាន ២៦០ សេះ និង​កម្លាំង​រមួល ៦៥១ ញ៉ូតុនម៉ែត្រ។

ក្នុងនោះ នាយកប្រតិបត្តិ Ram លោក Mike Koval Jr បាននិយាយថា “នៅពេលដែលយើងឈានឆ្ពោះទៅអនាគតជាមួយថាមពលអគ្គិសនី យើងចង់ផ្តល់នូវការចង់ចាំសម្រាប់ EcoDiesel ចុងក្រោយនេះ ដោយផ្តល់ជូនអ្នកគាំទ្រជម្រើសម៉ាស៊ីនម៉ាស៊ូតរបស់យើងនៅឱកាសចុងក្រោយដើម្បីបញ្ជាឡានដែលពួកគេចូលចិត្ត។” លោកក៏បានបន្តថា Ram 1500 EcoDiesel “បានធ្វើឱ្យអ្នកប្រើប្រាស់រីករាយជាមួយនឹងកម្រិតកម្លាំងបង្វិលនៃម៉ាស៊ីនម៉ាស៊ូតនៃរថយន្តប្រភេទមួយកន្លះតោនខ្ពស់បំផុត និងសមត្ថភាពអូសទាញ ខណៈដែលគាត់ជាអ្នកដំបូងដែលមានបើកបរចម្ងាយលើសពី ១ ៦០៩ គីឡូម៉ែត្រ” ។

ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូតគ្រោងនឹងឈប់ផលិត ក្រុមហ៊ុន Ram បានបញ្ជាក់ថារថយន្ត Ram 1500 ប្រភេទអគ្គិសនីនឹងមកដល់នៅឆ្នាំ ២០២៤ ហើយគ្រប់ផ្នែកទាំងអស់នឹងក្លាយជាម៉ូឌែលអគ្គិសនីនៅឆ្នាំ ២០៣០” ។

វានឹងក្លាយជារឿងដ៏អាក្រក់មួយដែលឃើញម៉ាស៊ីន EcoDiesel ឈប់ផ្តល់ជូន ប៉ុន្តែម៉ាស៊ីនម៉ាស៊ូតបានក្លាយទៅជាកម្រមានក្នុងចំណោមរថយន្តភីកអាប់ធុនធ្ងន់ ខណៈដែលក្រុមហ៊ុន Ford បានដកចេញនូវម៉ាស៊ីនចំណុះ ៣,០ លីត្រ Power Stroke V6 នៅឆ្នាំ ២០២១ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម