គំរូភីកអាប់អគ្គិសនីសុទ្ធ Isuzu D-Max EV គ្រោងនឹងដាក់ចេញលក់នៅ ២ឆ្នាំខាងមុខទៀត

[បរទេស] កាលពីខែមិនា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញនៅគំរូភីកអាប់ Isuzu D-Max EV Concept ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន ខណៈពេលនេះ ក្រុមហ៊ុនបញ្ជាក់ថា នឹងធ្វើការចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ នៅក្នុងប្រទេសថៃ ។

គួរឲ្យដឹងថា គំរូភីកអាប់អគ្គិសនីសុទ្ធនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងប្រភេទប្រើម៉ាស៊ីនម៉ាស៊ូតពោលគឺគ្រោងឆ្អឹង Isuzu Dynamic Mobility Driving Platform និងបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងមុខ អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៩ គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូភីកអាប់ Isuzu D-Max EV Concept ជាម៉ូដែល 4-door body ដោយសំណុំម៉ូទ័រអគ្គិសនីត្រូវបានអភិវឌ្ឍថ្មី ធ្វើការជាមួយគ្នាទាំងផ្នែកខាងមុខនិងខាងក្រោយ ព្រមទាំងបំពាក់ដោយប្រព័ន្ធ suspension ខាងក្រោយប្រភេទ De-Dion suspension ថ្មីទាំងស្រុង ដោយសង្កត់ធ្ងន់លើការបើកបរយ៉ាងរលូន និងសមត្ថភាពបើកបរដ៏ល្អឥតខ្ចោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម