[បរទេស] បន្ទាប់ពីមានពាក្យចចាមអារ៉ាមរយៈពេលជិត ៣ ឆ្នាំអំពីភីកអាប់អគ្គិសនីរបស់ក្រុមហ៊ុន Ram បានលេចចេញជាលើកដំបូង។ ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូភីកអាប់អគ្គិសនី Ram 1500 Revolution Concept ខា្នតធំជាលើកដំបូងទៅកាន់ពិភពលោកនៅឯពិរព័ណ៌ CES 2023 នៅ Las Vegas សហរដ្ឋអាមេរិក។
គំរូភីកអាប់ Ram 1500 Revolution Concept ប្រើស្ថាបត្យកម្ម Stellantis STLA architecture ជាមួយ body-on-frame។ វាត្រូវបានរចនាដែល Ram ហៅថា “bruitful” ដែលមានលក្ខណៈបែបស្ព័រ ដោយនៅផ្នកខាងមុខបំពាក់ចង្កៀងមុខ LED រចនាបែប A tuning-fork deign។ ចង្កៀងខាក្រោយរាងអក្សរ L, ថាសកង់ស្ព័រទំហំ ២៤ អ៊ីញ ស្រោបសំបកកង់ ៣៥ អ៊ីញប្រភេទ Off-Road ខណៈទ្វារដែលបើកមានលក្ខណៈដូចទៅទ្វាររបស់ Rolls-Royce ដើម្បីបង្ហាញពីផ្នែកខាងក្នុងដែលមិនមានទីតាំង B-pillar ។
រីឯនៅផ្នែកខាងក្នុងនៃកាប៊ីនពោលពេញទៅដោយបចេ្ខកវិទ្យា និងធំទូលាយ ឃើញមានអេក្រង់ភ្លោះទំហំ ២៨ អ៊ីញអាចប្រើប្រាស់ផ្តាច់ពីគ្នានៅចំកណ្តាលកុងស៊ូល, ដៃចង្កូតអាចដកចញបាន និងមានប៊ូតុងបញ្ជាមុខងារ ដែលក្នុងនោះមានអេក្រង់បង្ហាញលើកញ្ចក់ និងមុខងារ AI កម្រិតខ្ពស់។ លក្ខណៈពិសេសរួមមានការគ្រប់គ្រងដោយប្រព័ន្ធសំឡេង និង cabin mode ផ្លាស់ប្តូរទីតាំងកៅអី ពន្លឺ សំឡេង និងមុខងារផ្សេងទៀតដោយស្វ័យប្រវត្តិនៅពេលចុចប៊ូតុង។
មិនត្រឹមតែប៉ុណ្ណោះ ភីកអាប់នេះក៏មានបំពាក់នៅទ្វារកណ្តាលដែលដើរដោយថាមពលអគ្គិសនីនៅពីក្រោយកៅអីជួរទី ២ ដែលអនុញ្ញាតឲ្យមានការឆ្លងកាត់ទៅឃ្លុបក្រោយ ដោយពង្រីកចន្លោះជាង ៥,៥ ម៉ែត្រ ដែលអាចប្រើបានសម្រាប់ដឹករឧកបរណ៍វែងៗដោយបិទទ្វារខាងក្រោយ។
កញ្ចក់ចំហៀងបែបឌីជីថល ហើយនៅពេលថយក្រោយ Ram Revolution អាចបង្ហាញទិដ្ឋភាពខាងក្រោយបែប Panoramic ដោយភ្ជាប់កាំមេរ៉ាមួយជុំរថយន្ត និងបានបំពាក់មកជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ៣។
ភីកអាប់នេះ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ នៅលើប៉ុងនីមួយៗ។ Revolution ក៏មានបំពាក់នៅប្រព័ន្ធចង្កូតវិលកង់បួន វិលបាន ១៥ ដឺក្រេ ហើយប្រព័ន្ធសាកថ្ម 800-volt architecture កម្លាំង ៣៥០ គីឡូវ៉ាត់ សាកថ្ម ១០ នាទី អាចបើកបរបានចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ។ ខណៈព័ត៌មានលម្អិតទាក់ទងនឹងកម្លាំងម៉ាស៊ីន ឬការបើកបររបស់ភីកអាប់នេះ ក្រុមហ៊ុន Ram នៅមិនទាន់ផ្តល់ជូននៅឡើយទេ។
ជាមួយគ្នានេះ គេនៅមិនច្បាស់ទេថាតើភីកអាប់ Ram Revolution នឹងចាប់ផ្តើមផលិតនៅពេលណានោះឡើយ។ ខណៈពេលក្រុមហ៊ុនផលិតរថយន្នសន្យាថានឹងចែករំលែកព័ត៌មានបន្ថែមទៀតនាពេលអនាគតជាមួយនឹងភីកអាប់អគ្គិសនី Ram ដែលត្រូវបានគេរំពឹងទុកសម្រាប់ឆ្នាំ ២០២៤៕