គំរូឡានអគ្គិសនីរបស់ MG អាចរត់ស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលអត់ដល់ ២វិនាទី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ MG EXE181 Concept ប្រភេទ hypercar នៅឯពិព័រណ៍រថយន្ត Beijing Auto Show 2024 ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសចិន ។

គំរូរថយន្តនេះមានកៅអីតែមួយប៉ុណ្ណោះ ដែលមានការឌីស្សាញផ្តោតល្បឿន និងប្រព័ន្ធជ្រេកខ្យល់ aerodynamic ដោយត្រូវបានបំផុសគំនិតដោយរថយន្ត MG EX181 ម៉ូដែលឆ្នាំ ១៩៥៩ ក្នុងនោះ MG អះអាងថា EXE181 អាចស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេលតែ ១,៩ វិនាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG EXE181 អាចនឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤  ខណៈពេលដែលក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតជាក់លាក់នៃកំលាំងរបស់គំរូរថយន្តនេះនៅឡើយទេ ។ លើសពីនេះ ក្រុមហ៊ុន MG ក៏មិនទាន់សម្រេចចិត្តក្នុងការផលិតរថយន្តនេះផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម