គំរូរថយន្តអគ្គិសនី Mahindra Thar.e ជើងខ្លាំងលើផ្លូវ Off-Road របស់ប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុមផលិតរថយន្ត Mahindra បានធ្វើការដាក់បង្ហាញចេញគំរូរថយន្តអគ្កិសនី Mahindra Thar.e ផ្តោតលើការបើកបរលើផ្លូវលំបាកៗ ឬ Off-Road ដែលរំពឹងថានឹងផលិតទាំងម៉ូដែលទ្វារ ៣ និងទ្វារ ៥ ដែលប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង India GLObal platform ជាមួយប្រវែងគន្លាតកង់មុខ-ក្រោយចន្លោះពី ២ ៧៧៥ ម.ម និង ២ ៩៧៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ៣០០ ម.ម ។ Thar.e ត្រូវបានគេចាត់ទុកថា ជារថយន្តប្រភេទ SUV ដ៏រឹងមាំ ជាមួយនឹងរូបរាងបែបជាជ្រុងៗ ផ្នែកខាងមុខ មានចង្កៀងមុខ LED រាងជ្រុង ក៏ដូចជាកាងខាងមុខធ្វើពីដែកផ្តល់នៅភាពរឹងមាំខ្លាំង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្រោបដោយសំបកប្រភេទ Off-Road ខណៈចង្កៀងក្រោយ LED និងកាងស្រដៀងនឹងផ្នែកខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងពត៌មានលំអិតអំពីផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែយោងតាមគេហទំព័រ Autocar India បានបង្ហាញថា រថយន្ត Thor.e អាចបំពាក់ដោយម៉ូទ័រអគ្គិសនីពីក្រុមហ៊ុន VW ដែលអាចផលិតកម្លាំងបានសរុប ៣៨៩ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ និងផ្គួបជាមួយអាគុយទំហំ ៦០ គីឡូវ៉ាត់ម៉ោង និង ៨០ គីឡូវ៉ាត់ម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម