គំរូរថយន្តអគ្គិសនី Toyota Compact Cruiser មានការរចនាស្រដៀងនឹង FJ Cruiser

រថយន្ត Toyota Compact Cruiser ដែលជាគំរូ រថយន្ត Compact SUV អគ្គិសនីត្រូវបានបង្ហាញជាលើកដំបូងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានស្តីពីយុទ្ធសាស្ត្រថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Toyota កាលពីនៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយនឹងការរចនាស្រដៀងទៅនឹងរថយន្ត FJ Cruiser ។

សម្រាប់ទ្បាន Toyota Compact Cruiser មើលទៅមិនដូចការរចនាថ្មីនោះទេ ដោយសារតែ Toyota ពីមុនបានបង្ហាញនូវរថយន្តគំរូមួយដែលមានឈ្មោះថា FT-4X ដែលមើលទៅស្រដៀងគ្នាខ្លាំងដូច C-HR ដែរ។ វាត្រូវបានបង្កើតឡើងផ្អើកលើគ្រោងឆ្អឹង TNGA-C ( Toyota New Global Architecture – Compact) ដែលមានន័យថាវានឹងមានទំហំតូចជាង FJ Cruiser ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថាមិនទាន់មានព័ត៌មានណាមួយអំពីគំរូរថយន្ត Compact Cruiser នៅឡើយទេ។ ប៉ុន្តែវាច្បាស់ណាស់ថាវានឹងក្លាយជារថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តអគ្គិសនីទាំង ៣០ របស់ Toyota ដែលដាក់លក់នៅលើទីផ្សារនៅឆ្នាំ ២០៣០។

លើសពីនេះ វានឹងក្លាយជាគូរប្រគួតជាមួយរថយន្ត Ford Bronco Sport អគ្គិសនី និង Jeep Renegade៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម