គំរូរថយន្ត Mitsubishi XFC Concept គ្រោងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសជាប់កម្ពុជា ​នៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បញ្ចេញនៅគំរូរថយន្ត Mitsubishi XFC Concept ថ្មី ប្រភេទ SUV ខ្នាត​តូច ដែល​ត្រូវបាន​ផលិតឡើងជាពិសេស​សម្រាប់​អតិថិជន​នៅតំប់អាស៊ាន នឹង​ត្រូវ​ដាក់​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី Vietnam Motor Show 2022 នៅ​ប្រទេស​វៀតណាម នាថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២។

Mitsubishi XFC Concept ជា​គំរូរថយន្ត​ប្រភេទ SUV ខ្នាតតូចដែល​មានទំហំតូចជាងរថយន្ត Outlander និង Outlander PHEVs នាពេលបច្ចុប្បន្ន ដោយគ្រោងនឹងចាប់ផ្តើមលក់វានៅឆ្នាំ ២០២៣ ក៏ដូចជាការបំពាក់នៅប្រព័ន្ធម៉ូទ័រអគ្គិសនី ដើម្បីពង្រីកទៅកាន់តំបន់ផ្សេងទៀត ដែលក្រុមហ៊ុន Mitsubishi រំពឹងទុក ហើយសង្ឃឹមយ៉ាងមុតមាំថា រថយន្ត SUV នេះនឹងក្លាយជាម៉ូដែលពេញនិយមនៅក្នុងទីផ្សារអាស៊ាន ដូច Xpander បច្ចុប្បន្នដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាផ្នែកខាងក្រៅរបស់គំរូរថយន្ត Mitsubishi XFC Concept នៅតែប្រើប្រាស់ការរចនាបែប Dynamic Shield ដែលជានិមិត្តសញ្ញារបស់ Mitsubishi ភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ LED រាងអក្សរ L រួមជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃនៅផ្នែកខាងក្រោម។ ខណៈ កញ្ចក់ផ្នែកចំហៀងត្រូវបានជំនួសដោយកាំម៉េរា និងសំណុំចង្កៀងក្រោយដែលត្រូវបានរចនាឡើងជារាងអក្សរ T និងស៊ីម៉ាំ២។

ផ្នែក​ខាង​ក្នុងវិញ​ កុងសូលត្រូវបានរចនាឡើងបែប Touch-capacitive ដែលមានប្រអប់លេខបញ្ឈរ និងប៊ូតុង Start/Stop, ដៃចង្កូតឲ្យឈ្មោះថា Flat-bottomed steering wheel ។ ខណៈដែរ អេក្រង់ព័ត៌មាន និងអេក្រង់កំសាន្តដែលត្រូវបានប្រើប្រាស់អេក្រង់ធំតែមួយឲ្យឈ្មោះថា adopting side by side screen ។ ខណ:កៅអីខាងមុខ និងកៅអីខាងក្រោយតុ​បតែងដោយពណ៌លឿង។ ក្នុងនោះ ក្រុមហ៊ុន Mitsubishi ក៏បានបញ្ជាក់ផងដែរថា គំរូរថយន្តនេះត្រូវបានរចនាឡើងដើម្បីឲ្យមានផ្ទៃខាងក្នុងធំទូលាយ និងទំហំផ្ទុកទំនិញដច្រើននៅផ្នែកខាងក្រោយផងដែរ។

ក្រុមហ៊ុន Mitsubishi មិនបានបង្ហាញព័ត៌មានលម្អិតអំពីប្រព័ន្ធម៉ាស៊ីននៅឡើយទេ ប៉ុន្តែបាននិយាយថា នឹងមានរបៀបបើកបរចំនួន ៤ សម្រាប់ជ្រើសរើសពី៖ Normal, Wet, Gravel និង Mud ជាមួយនឹងមុខងារ Wet mode ត្រូវបានបផលិតឡើងសម្រាប់លក្ខខណ្ឌ អាកាសធាតុភ្លៀង និងស្ថានភាពផ្លូវនៃតំបន់អាស៊ាន ជាពិសេសនេះនឹងបង្កើនសុវត្ថិភាពក្នុងការបើកបរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម