[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហញចេញនៅគំរូរថយន្ត Suzuki Jimny Conqueror Concept ស៊េរីឆ្នាំ ២០២៥ ប្រភេទទ្វារ ៥ នៅឯពិព័រណ៍រថយន្ត BME 2025 ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌា ។
Suzuki Jimny Conqueror Concept ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៣០ ញ៉ូតុនម៉ែត្រ ដោយអាចភ្ជាប់ជាមួយប្រអប់លេខដោយដៃ ៥ វគ្គ ឬស្វ័យប្រវត្តិ ៤ វគ្គ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅផ្តល់មិនមានអ្វីផ្លាស់ប្តូរច្រើនពីម៉ូដែលដើមនោះទេ ប៉ុន្តែត្រូវបានតុងតែងដោយពណ៌ប្រផេះ លាយពណ៌ខ្មៅថ្មី ព្រមទាំងបន្ថែមនៅកាងដំបូល roof-rail, កាងផ្នែកខាងមុខជាមួយឧបករណ៍សម្រាប់អូសទាញ ព្រមទាំងថាសកង់ស្រោបដោយសំបកប្រភេទ all-terrain tire ផងដែរ ។ ខណៈផ្នែកខាងក្នុង មិនមានព័ត៌មានបង្ហាញនៅឡើយទេ ៕