គំរូរថយន្ត Toyota Trailhunter ខ្ចីរូបរាង Tundra នឹងផ្តល់ជូននៅលើភីកអាប់ និង SUV នាពេលអនាគត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Toyota Trailhunter ដោយផ្អែកលើ Toyota Tundra ដែលនឹងត្រូវបានផ្តល់ជូននៅលើរថយន្តភីកអាប់ និងរថយន្ត SUV នាពេលអនាគត។ ម៉ូដែលទាំងនេះនឹងត្រូវបានឲ្យឈ្មោះថា “purpose-biuld” ដោយត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងបែប ឬ Off-Road។

Toyota មិន​បាន​បញ្ចេញ​​លក្ខណៈ​ពិសេស​ជា​ច្រើន​នោះ​ទេ ប៉ុន្តែ​រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយ​កាង​មុខ​ heavy duty front Bumper ព្រម​ទាំង​ទំពក់​​ដែល​រួម​បញ្ចូល​គ្នា និង​អំពូលភ្លើង​ auxiliary light, កាងខាងក្រោយបំពាក់ដោយដែក របារភ្លើងដែលដាក់លើដំបូល និងកម្រាលឃ្លុបក្រោយជាមួយនឹងតង់ផងដែរ។ គំរូនេះក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធ Traihunter-specific suspension, កាងដែកការពារបាតក្រោមជាមួយឡូហ្គោ Trailhunter និងឧបករណ៍សម្រាប់ការផ្សងព្រេងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ គេនៅតែមិនទាន់ច្បាស់ថា តើមានការអាប់ដេតអ្វីខ្លះទៅកាន់ម៉ូដែលនេះ ប៉ុន្តែ Toyota បាននិយាយថា រថយន្ត Trailhunter នឹងមាន “សមត្ថភាពខ្ពស់ ជាមួយការរចនាឡើងដោយរឹងមាំ សម្រាប់ការបើកបរដំណើរផ្សងព្រេងមានរួចជាស្រេចពីរោងចក្រជាមួយនឹងគ្រឿងបន្លាស់ ដែលគាំទ្របទពិសោធន៍បើករបរ Off-Road។”

គួរបញ្ជាក់ផងដែរថា Toyota នឹងដាក់បញ្ចេញព័ត៌មានលម្អិតបន្ថែមអំពីត្រកូល Trailhunter នៅឆ្នាំក្រោយ ប៉ុន្តែក្រុមហ៊ុន Toyota បាននិយាយថា “រថយន្តភីកអាប់ Trailhunter នឹងមកដោយផ្ទាល់ពីរោងចក្រដែលបំពាក់មកដើម្បីបំពេញតម្រូវការរបស់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង”។ ដោយបានបន្ថែមថា ភីកអាប់ទាំងនេះនឹងត្រូវបានផលិតដោយក្រុមវិស្វកររបស់ខ្លួន ហើយនឹងក្លាយជា OEM ដែលមានសមត្ថភាពបំផុតដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមស្តង់ដារគុណភាព ភាពធន់ និងភាពជឿជាក់របស់ក្រុមហ៊ុន Toyota”។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota បាននិយាយថា គំរូរថយន្ត Toyota Trailhunter នឹងផ្តល់ជូននៅម៉ូដែលខ្ពស់បំផុត និងម៉ូដែល TRD និង TRD Pro ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម