Chevrolet បញ្ចេញគំរូឡានស្ព័រអគ្គិសនី FNR-XE Concept គ្រោងផលិតសម្រាប់ប្រទេសចិន

[បរទេស] ​ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី FNR-XE concept គឺជារថយន្តស្ព័រដែលមានទ្វារ ៤ រូបរាងថ្មីជាមួយការរចនាដ៏ស្វាហាប់ និងទាន់សម័យគ្រោងត្រូវបានផលិតសម្រាប់ប្រទេសទីផ្សារប្រទេសចិន។

សម្រាប់ការរចនាគម្របម៉ាស៊ីនត្រូវបានរចនារាងកោងចុះជាប់ដោយសំណុំចង្កៀងមុខប្រភេទ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងមានឡូហ្គោនៅចំកណ្តាលនៅពីលើប៉ាណាបិទជិត ខណៈពេលចង្កៀងខាងក្រោយមានការឌីស្សាញដូចគ្នាទៅនឹងផ្នែកខាងមុខផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា នៅក្នុងកម្មវិធីសម្ពោធ FNR-XE ដែលជាផ្នែកមួយនៃ GM’s China Tech Day 2022 នៅទីក្រុងសៀងហៃ គឺដើម្បីបង្ហាញពីទិសដៅនៃការរចនានៃរថយន្តអគ្គិសនីរបស់ Chevrolet នាពេលអនាគត និងការដាក់បង្ហាញអំពីផលិតផលអគ្គិសនីដែលតភ្ជាប់នូវរចនាជាមួយនឹងទីផ្សារប្រទេសចិន។

ក្នុងនោះក្រុមហ៊ុន GM បាននិយាយអំពីវា ដោយបានពណ៌នា FNR-XE ថាត្រូវបានផលិតជាចម្បងសម្រាប់ប្រទេសចិន ប៉ុន្តែមិនបានបដិសេធចំពោះការលក់នៅក្នុងទីផ្សារផ្សេងទៀតនោះទេ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន GM បានបញ្ជាក់ថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ១៥ ម៉ូដែលនៅគ្រប់ម៉ាករបស់ខ្លួននៅឆ្នាំ ២០២៥ ដែលនីមួយៗផ្អែកលើបច្ចេកវិទ្យាអាគុយ Ultium battery technology ។ ក្នុងនោះ រថយន្ត Cadillac Lyriq SUV បានប្រើប្រាស់អាគុយនេះរួចហើយ។ ខណៈដែលម៉ូដែលផ្សេងទៀតដែលនៅក្នុងប្រទេសចិន រួមមាន Buick Envista និង Electra នឹងមកដល់សហរដ្ឋអាមេរិក ហើយក៏ត្រូវបើកបរសាកល្បងរួចហើយផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Chevrolet ហើយអតិថិជន Chevrolet ប្រហែលជាត្រូវរង់ចាំរថយន្តអគ្គិសនីថ្មីរបស់ខ្លួនវាយលុកទីផ្សាររហូតដល់ប្រហែល ១ ឆ្នាំចាប់ពីពេលនេះតទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម